ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន និង Inter Miami កីឡាករ Lionel Messi គ្រោងរៀបចំពានរង្វាន់ថ្មីមួយជាលើកដំបូង ដោយប្រើឈ្មោះ “Messi Cup” ដែលនឹងធ្វើនៅទីក្រុង ម៉ៃអាមី (Miami) ក្នុងរដ្ឋ ផ្លរីដា សហរដ្ឋអាមេរិក នាខែ ធ្នូ ឆ្នាំ ២០២៥។
ពានថ្មីសន្លាងនេះ គឺត្រូវបានផ្តួចផ្តើមឡើង ដោយក្រុមហ៊ុនផលិតកម្មរបស់ Messi ផ្ទាល់តែម្តង ដែលផ្តោតសំខាន់លើការប្រកួតក្រុមកម្រិតយុវជនអាយុក្រោម ១៦ ឆ្នាំ។ តាមការគ្រោងទុក ពាននេះនឹងរៀបចំឡើងចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៥។
យោងតាមការប្រកាសនៅលើគណនី Instagram របស់ Messi គឺមានក្រុមយុវជនលំដាប់ពិភពលោកចំនួន ៨ នឹងចូលរួមប្រកួតប្រជែងពាននេះ ក្នុងនោះមាន Inter Miami, Barcelona, Manchester City, River Plate, Inter Milan, Newell’s Old Boys, Atletico Madrid និង Chelsea ដែលត្រូវបានគេដឹងជាក្លិប Messi ចូលចិត្ត។
គួរបញ្ជាក់ ថា ក្រុមទាំងអស់នឹងត្រូវលេងសរុបចំនួន ១៨ ប្រកួត ដែលការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Chase Stadium របស់ក្លិប Inter Miami៕
ប្រភព៖ KAMPUCHEATHMEY



