Messi បង្កើត​ពានយុវជន “Messi Cup” មានក្លិប​ធំ​ៗ​ចំនួន ៨ ចូលរួម​ប្រកួត

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន និង Inter Miami កីឡាករ Lionel Messi គ្រោងរៀបចំពានរង្វាន់ថ្មីមួយជាលើកដំបូង ដោយប្រើឈ្មោះ “Messi Cup” ដែលនឹងធ្វើនៅទីក្រុង ម៉ៃអាមី (Miami) ក្នុងរដ្ឋ ផ្លរីដា សហរដ្ឋ​អាមេរិក នាខែ ធ្នូ ឆ្នាំ ២០២៥។

ពានថ្មី​សន្លាង​នេះ គឺត្រូវបានផ្តួចផ្តើមឡើង ដោយក្រុមហ៊ុនផលិតកម្មរបស់ Messi ផ្ទាល់តែម្តង ដែល​ផ្តោតសំខាន់លើការប្រកួតក្រុមកម្រិតយុវជនអាយុក្រោម ១៦ ឆ្នាំ។ តាមការគ្រោងទុក ពាននេះនឹងរៀបចំឡើងចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៥។

 

យោងតាមការប្រកាសនៅលើគណនី Instagram របស់ Messi គឺមានក្រុមយុវជនលំដាប់ពិភពលោកចំនួន ៨ នឹងចូលរួមប្រកួតប្រជែងពាននេះ ក្នុងនោះមាន Inter Miami, Barcelona, Manchester City, River Plate, Inter Milan, Newell’s Old Boys, Atletico Madrid និង Chelsea ដែល​ត្រូវ​បាន​គេ​ដឹង​ជា​ក្លិប Messi ចូល​ចិត្ត។

 

គួរបញ្ជាក់ ថា ក្រុមទាំងអស់នឹងត្រូវលេងសរុបចំនួន ១៨ ប្រកួត ដែលការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Chase Stadium របស់ក្លិប Inter Miami៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top