Liverpool ចាញ់ Man Utd ២-១ បង្កើនកំណត់ត្រាចាញ់ដល់ទៅ ៤ប្រកួតជាប់ៗគ្នា

(បរទេស)៖ ការបាត់បង់ ៣ពិន្ទុនៅ Anfield យប់មិញក្រោមថ្វីជើងរបស់ភ្ញៀវ Manchester United ដោយលទ្ធផល ២-១ បានញាំងឱ្យក្រុមការពារតំណែងជើងឯក Liverpool ស្គាល់រសជាតិចាញ់ជាលើកទី៤ ជាប់ៗគ្នានាដើមរដូវកាល ២០២៥-២៦។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ទន្ទឹមគ្នានោះ ក្រុមរបស់លោក Arne Slot ក៏បានក្លាយជាក្រុមដែលលេងចាញ់កើនដល់ទៅ ៣ប្រកួតស្មើនឹងបិសាចក្រហមទៀតផងក្នុងលីគអង់គ្លេស Premier League ក្នុងចំណោមក្រុមខ្លាំង ក្រោយឆ្លងកាត់បាន ៨សប្តាហ៍មកនេះ។

ក្នុងប្រកួតនោះដែរ តារាជើងស៊ុតរបស់ពួកគេ គឺប្រធានក្រុម Mohamed Salah របស់អេហ្ស៊ីបបានខកខានរកគ្រាប់ចំនួន ៧លើកជាប់ៗគ្នាទៀតផង ដោយមិនរាប់ពីបាល់ប៉េណាល់ទី នៃការប្រកួតជាមួយហង្សក្រហមកន្លងមក។

កីឡាករអន្តរជាតិហូឡង់ Cody Gakpo ជាអ្នករកបានតែ ១គ្រាប់នៅនាទី៧៨ សម្រាប់ Liverpool ដែលជាគ្រាប់បាល់វាយបកតាមស្មើ ១-១ បន្ទាប់ពី Mbeomo ជាអ្នករកបានគ្រាប់នាំមុខឱ្យ Man Utd តាំងពីចាប់ផ្តើមលេងបាន ២នាទីមកម្ល៉េះ។ ពួកគេធ្លាក់ទៅឈរនៅលេខរៀងទី៤ បណ្តោះអាសន្នក្នុងតារាងពិន្ទុ។

ទោះជាយ៉ាងណា ការប្រកួតទាំងស្រុងបានបន្តមកដល់នាទី៨៤ ទើបប្រធានក្រុមរបស់លោក Ruben Amorim គឺ Harry Maguire ធ្វើបានគ្រាប់ជ័យជម្នះ ២-១ តែម្តង និងក៏ជាជ័យជម្នះចេញពី Anfield លើកដំបូងសម្រាប់ពួកគេដែរ ក្នុងរយៈពេលជាង ១ទសវត្សរ៍មកនេះ ក្នុងការវិលទៅកាន់ចំណាត់ថ្នាក់លេខ៩ ក្នុងតារាងវិញដោយមាន ១៣ពិន្ទុ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top