(បរទេស)៖ Real Madrid បានយកឈ្នះ Getafe ត្រឹមតែ ១-០ នៅពេលក្រុមម្ចាស់ផ្ទះមួយនេះ នៅសល់សមាជិកតែ ៩នាក់ប៉ុណ្ណោះកាលពីរាត្រីថ្ងៃអាទិត្យ ក្នុងកាលៈទេសៈការតវ៉ាប្រឆាំងទៅនឹងការប្រកួតលីគ La Liga នៅក្រៅពីប្រទេសអេស្ប៉ាញកំពុងមានការកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ខ្សែប្រយុទ្ធ Kylian Mbappe ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៨០ និងជាគ្រាប់ទី១០ ក្នុងលីគរបស់កីឡាករអន្តរជាតិបារាំងរូបនេះដែរច្រើនជាងគេក្នុងតារាងគ្រាប់បាល់។
៣ពិន្ទុដ៏សំខាន់ក្រៅដីនេះដែរ បានញាំងឱ្យអតីតជើងឯករងរដូវកាលមុន របស់លោក Xabi Alonso វិលទៅកាន់ទីកំពូលលីគជាបណ្តោះអាសន្នវិញ បើទោះបីជាម្ចាស់ការពារតំណែងជើងឯក FC Barcelona បានយកឈ្នះ Girona ២-១ កាលពីរាត្រីថ្ងៃសៅរ៍ក៏ដោយ។
ជាការកត់សម្គាល់ កីឡាករនៃក្រុមទាំងពីរបានបដិសេធមិនធ្វើចលនាឡើយ ក្នុងរយៈពេល ១៥វិនាទីដំបូង ដើម្បីជាការប្រឆាំងទៅនឹងសេចក្តីសម្រេចដែលបានលើកយកការប្រកួត La Liga ទៅក្រៅប្រទេសជាលើកដំបូង ពោលគឺនៅសហរដ្ឋអាមេរិករវាងក្រុម Villarreal និង Barcelona នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥៕
ប្រភព៖ FRESHNEWS



