Real យកឈ្នះ Getafe ដែលនៅសល់សមាជិក ៩នាក់ នៅចំពោះមុខការតវ៉ាកាន់តែខ្លាំងឡើង

(បរទេស)៖ Real Madrid បានយកឈ្នះ Getafe ត្រឹមតែ ១-០ នៅពេលក្រុមម្ចាស់ផ្ទះមួយនេះ នៅសល់សមាជិកតែ ៩នាក់ប៉ុណ្ណោះកាលពីរាត្រីថ្ងៃអាទិត្យ ក្នុងកាលៈទេសៈការតវ៉ាប្រឆាំងទៅនឹងការប្រកួតលីគ La Liga នៅក្រៅពីប្រទេសអេស្ប៉ាញកំពុងមានការកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ខ្សែប្រយុទ្ធ Kylian Mbappe ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៨០ និងជាគ្រាប់ទី១០ ក្នុងលីគរបស់កីឡាករអន្តរជាតិបារាំងរូបនេះដែរច្រើនជាងគេក្នុងតារាងគ្រាប់បាល់។

៣ពិន្ទុដ៏សំខាន់ក្រៅដីនេះដែរ បានញាំងឱ្យអតីតជើងឯករងរដូវកាលមុន របស់លោក Xabi Alonso វិលទៅកាន់ទីកំពូលលីគជាបណ្តោះអាសន្នវិញ បើទោះបីជាម្ចាស់ការពារតំណែងជើងឯក FC Barcelona បានយកឈ្នះ Girona ២-១ កាលពីរាត្រីថ្ងៃសៅរ៍ក៏ដោយ។

ជាការកត់សម្គាល់ កីឡាករនៃក្រុមទាំងពីរបានបដិសេធមិនធ្វើចលនាឡើយ ក្នុងរយៈពេល ១៥វិនាទីដំបូង ដើម្បីជាការប្រឆាំងទៅនឹងសេចក្តីសម្រេចដែលបានលើកយកការប្រកួត La Liga ទៅក្រៅប្រទេសជាលើកដំបូង ពោលគឺនៅសហរដ្ឋអាមេរិករវាងក្រុម Villarreal និង Barcelona នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top