Messi រកបាន Hat-Trick លើក​ទី ៦០ ខណៈស្ថិតិនេះកំពុងប្រកៀកប្រកិត​គូប្រជែង Ronaldo

ខ្សែប្រយុទ្ធរបស់ Inter Miami កីឡាករ Lionel Messi កំពុងតាមពីក្រោយចំនួនគ្រាប់បាល់ hat-trick ជាមួយគូប្រជែង Cristiano Ronaldo ខណៈបច្ចុប្បន្ន Messi មានគម្លាតគ្រាប់ hat-trick តិចជាង Ronaldo ចំនួន ៦ លើក។

រវាង Messi និង Ronaldo ដ្បិតបច្ចុប្បន្នមានវ័យជ្រែងខ្លាំងទៅហើយ ប៉ុន្តែអ្នកទាំង ២ នៅតែបន្តប្រជែងគ្នានៅ​លើ សមរភូមិវាលស្មៅ ទាំងគ្រាប់បាល់ និងកំណត់ត្រាផ្សេងៗ។ ថ្មីៗនេះ Messi បានរកគ្រាប់បាល់ hat-trick លើក​ទី ៦០ នៅក្នុងអាជីពរបស់ខ្លួន អំឡុងការប្រកួត ដែលកីឡាករបានស៊ុតបញ្ចូលទី ៣ គ្រាប់ ជួយឱ្យ Inter Miami យកឈ្នះលើក្រុម Nashville ៥-២ ក្នុងការប្រកួតលីគកំពូល អាមេរិក MLS កាលពីថ្ងៃ អាទិត្យ ទី ១៥ ខែ តុលា កន្លងទៅ។

ជាមួយនឹងការរកបានគ្រាប់បាល់ hat-trick លើក​ទី ៦០ របស់ Messi បានធ្វើឱ្យគេចាប់អារម្មណ៍អំពីស្ថិតិរបស់គាត់ ដោយយកទៅប្រៀបធៀបជាមួយខ្សែប្រយុទ្ធ Al-Nassr កីឡាករ Cristiano Ronaldo។ យ៉ាងណា ខ្សែប្រយុទ្ធជម្រើសជាតិ អាហ្សង់ទីន វ័យ ៣៨ ឆ្នាំ គឺត្រូវការចំនួន ៦ លើកទៀត ដើម្បីអាចតាមស្មើនឹងគូប្រជែងរបស់គាត់ Ronaldo ដោយបច្ចុប្បន្នខ្សែប្រយុទ្ធម្ចាស់ពាន Ballon d’Or ៥ សម័យរូបនេះ មានគ្រាប់ hat-trick ច្រើនជាងគេបំផុតក្នុងលោកសម្រាប់សតវត្សទី ២១ គឺចំនួន ៦៦ ដង។

 

ខាងក្រោម គឺជាកីឡាករទាំង ៥ ដែលមានគ្រាប់បាល់ hat-trick ច្រើនបំផុតក្នុងសតវត្សទី ២១៖

៥. កីឡាករ Luis Suarez រកបាន hat-tricks ចំនួន ៣០ លើក

៤. កីឡាករ Robert Lewandowski រកបាន hat-tricks ចំនួន ៣៣ លើក
៣. កីឡាករ Ali Ashfaq រកបាន hat-trick ចំនួន ៣៥ លើក
២. កីឡាករ Lionel Messi រកបាន hat-trick ចំនួន ៦០ លើក
១. កីឡាករ Cristiano Ronaldo រកបាន hat-trick ចំនួន ៦៦ លើក

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top