គ្រូបង្វឹក Rohl វ័យ ៣៦ឆ្នាំ ដាក់គោលដៅឈ្នះពាន ក្រោយចុះកិច្ចសន្យា ២ឆ្នាំកន្លះដឹកនាំ Rangers

(បរទេស)៖ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ វ័យទើបតែ ៣៦ឆ្នាំ Danny Rohl បានដាក់ចេញនូវគោលដៅឈ្នះពានជាមួយ Rangers បន្ទាប់ពីចុះកិច្ចសន្យាដឹកនាំរយៈពេល ២ឆ្នាំកន្លះរួចមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

លោកបានថ្លែងថា «ពួកយើងចង់ឈ្នះ ដ្បិតបច្ចុប្បន្នយើងបានដឹងថា ស្ថិតនៅចំណុចណា។ ពួកយើងចង់ឈ្នះ។ ពួកយើងត្រូវការជ័យជម្នះ ក៏ព្រោះតែពួកយើងចង់វិលត្រឡប់ទៅទីតាំងដែលពួកយើងធ្លាប់ធ្វើបានកន្លងមក។ បច្ចុប្បន្នពួកយើងមិនសប្បាយចិត្តសោះឡើយ»

Rohl បានបញ្ជាក់ថា «ខ្ញុំបានស្វែងរកក្លឹបដែលឈ្នះពាន និងធ្លាប់មានអ្វីៗគ្រប់យ៉ាងកន្លងមក។ វាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលបានក្លាយជាផ្នែកមួយនៅទីនេះ»

ទោះជាយ៉ាងណា លោក Rohl បានចូលដឹកនាំ Rangers ស្របពេលក្លឹបមួយនេះបានកំពុងជួបប្រទះនូវបញ្ហាតំបន់ការពារ និងប្រយុទ្ធ។ ពួកគេឈរនៅលេខ៦ ក្នុងតារាងពិន្ទុនៃលីគ Premiership របស់ស្កុតឡេនរដូវកាលនេះ ដោយទើបរកបាន ៩ពិន្ទុនៅឡើយ។ Rangers បានចាញ់ប្រៀប ១៣ពិន្ទុឯណោះពីក្រុមកំពូលតារាង Hearts និងចាញ់ ៨ពិន្ទុផងដែរ ពីក្រុមការពារតំណែងជើងឯក Celtic ដែលឈរនៅលេខ២។

ចំណែកឯក្នុងពានលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាលនេះវិញ Rangers បានរងបរាជ័យ ២លើកជាប់ៗជាប់គ្នាម្តង ស្ថិតក្រោមការបង្វឹកដោយលោក Russell Martin ដែលបានលាឈប់ពីកីឡដ្ឋាន Ibrox ក្រោយពេលដឹកនាំបាន ១៧ប្រកួត និងឈ្នះបានតែ ៥ប្រកួតប៉ុណ្ណោះ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top