(ឡុងដ៏)៖ ប្រធានក្រុម Manchester United ខ្សែបម្រើកណ្តាល Bruno Fernandes បាននិយាយថា លោកនឹងមិនពិភាក្សាអំពីជាមួយកិច្ចសន្យាថ្មី ក្នុងចាកចេញពីក្លឹបនោះទេ រហូតដល់ក្រោយព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយ។
កីឡាករវ័យ ៣១ឆ្នាំរូបនេះ ពេលនេះនឹងបានបង្ហាញខ្លួន ៣០០ប្រកួតជាមួយក្លឹបបិសាចក្រហម ខណៈក្លឹបកំពុងព្យាយាមរក្សារកឱ្យបាននៅលទ្ធផលឈ្នះ ៣ប្រកួតជាប់គ្នានៅពេលប៉ះក្រុម Brighton នាថ្ងៃសៅរ៍នេះ ក្នុងលីគអង់គ្លេសរដូវកាលនេះ ។
ជាការកត់សម្គាល់ផងដែរ Fernandes បានខកខានការប្រកួតត្រឹមតែ ១៧ប្រកួតប៉ុណ្ណោះ គិតចាប់តាំងពីការផ្លាស់ប្តូរស្ថិតក្នុងតម្លៃ ៤៧លានផោនពីក្រុម Sporting កាលពីខែមករា ឆ្នាំ២០២០ មកកាន់ Old Trafford ដោយសារតែរបួស ឬជំងឺ។
កីឡាករព័រទុយហ្គាល់រូបនេះ ក៏បានបដិសេធការផ្តល់ជូនដ៏ធំមួយពីក្លឹប Al-Hilal នៅរដូវក្តៅ បន្ទាប់មកបានបដិសេធការចាប់អារម្មណ៍ជាបន្តបន្ទាប់ទៀត ពីក្លឹបនៅលីគអាជីពអារ៉ាប៊ីសាអូឌីត និងអឺរ៉ុបជាច្រើន ៕
ប្រភព៖ FRESHNEWS



