ពេជ្រ​ សឹង្ហៈ៖ បច្ចុប្បន្ន​នេះ​ទម្ងន់​ ៥១គីឡូក្រាម​នេះពិបាក​រក​អ្នក​ស៊ី​ មហាម៉ាត់​ ណាស់

កូន​សិស្ស​លោក​គ្រូ​ឆ្នើម​គឺ​កីឡាករ ពេជ្រ​ សឹង្ហៈ​ ថា​តាម​ការ​យល់​ឃើញ​របស់​ខ្លួន​បច្ចុប្បន្ន​នេះ​ពិបាក​រក​កីឡាករ​ណា​មក​ប្រកួត​ឲ្យ​ឈ្នះ​ មហាម៉ាត់​ ណាស់​ដោយ​សារ​សមត្ថភាព​បរទេស​រូប​នេះ​ល្អ​ខ្លាំង​ពេកមាន​គ្រប់​ចំណុច​ទាំង​អស់​ទៅ​ហើយ។

លើក​ឡើង​ក្នុង​កិច្ច​សម្ភាសមួយ​កីឡាករ​ ពេជ្រ​ សឹង្ហៈ​ និយាយ​ចំៗ​ដោយ​មិន​មាន​ភាព​ស្ទាក់ស្ទើ​ថា​ បច្ចុប្បន្ន​នេះ​ទម្ងន់​ ៥១គីឡូក្រាម​នេះ​គឺ​ពិបាក​រក​អ្នក​វាយ​ឈ្នះ​ មហាម៉ាត់​ ណាស់​ដោយ​សារ​តែ​សមត្ថភាព​ល្អ​ខ្លាំង​ពេក។​

 

ប្អូន​ប្រុស​របស់​ ពេជ្រ​ សម្បត្តិ​ ខាង​លើ​លើក​ពី​ចំណុច​ល្អ​របស់​ មហាម៉ាត់​ ថា​ជា​កីឡាករ​ល្អ​គ្រប់​គ្រឿង​ទាំង​អស់​ដូច​ជា​កម្លាំង​ស៊ុហ្វ​ រាងកាយ​ ស្នៀត​ប្រយុទ្ធ​ ភាព​ធន់​ ពោល​បាន​មួយ​ចប់​តែ​ម្ដង។​​ ប្រភេទ​ទម្ងន់​នៅ​​ស្រុក​ខ្មែរ​បច្ចុប្បន្ន​បើ​ចង់​ប៉ះ​ មហាម៉ាត់​ ប្រកួត​បាន​តែ​លទ្ធផល​អ្នក​គ្រប់​គ្នា​ដឹង​ហើយ​ថា​បាន​ទៅ​លើ​អ្នក​ណា​នោះ។​

បញ្ជាក់​ដែរ​ថា​ មហាម៉ាត់​ គឺ​ជា​កីឡាករ​បរទេស​ដែលកំពុង​ហ្វឹកហាត់​នៅ​ក្លឹប​ប្រដាល់​សេនប៊ុនថេន​គុនខ្មែរ។​ រូប​គេ​ជា​កីឡាករ​មក​ពី​ប្រទេស​អាហ្វហ្គានីស្ថាន និង​បាន​មក​រួមរស់​ជា​មួយ​លោក​ សេន​ ប៊ុនថេន​ ប្រហែល​១ឆ្នាំ​មក​ហើយ។​ សូម្បី​ជើង​ខ្លាំង​ ពេជ្រ​ សឹង្ហៈ​ ឡៅ​ សៃណេត​ សុទ្ធតែ​ចាញ់​ក្រោម​ថ្វីដៃ​ មហាម៉ាត់​ រហូត​ដល់​ទៅ​២ដង​ដូច​គ្នា៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top