(អេស្ប៉ាញ)៖ ក្រុមយក្ស Real Madrid បានបន្តនាំក្រុម FC Barcelona ចំនួន ៥ពិន្ទុ ក្រោយយកឈ្នះក្រុមអ្នកមានបុណ្យ ២-១ ពីជំនួបជក់ចិត្ត El Clasico ក្នុងលីគអេស្ប៉ាញ La Liga 2025-26 គិតត្រឹមសប្តាហ៍ទី១០ នឹងបានបញ្ចប់ការចាញ់ Barca ៤លើកជាប់គ្នាផងដែរ ។
ស្ថិតក្នុងជំនួបក្តៅសាច់នេះ គ្រាប់បាល់ ២គ្រាប់របស់ក្រុមលោក Xabi Alonso គឺធ្វើដោយកីឡាករ Kylian Mbappe និង Jude Bellingham ក្នុងប្រកួតដ៏ស្វិតស្វាញកាលពីថ្ងៃអាទិត្យ ដែលបានបញ្ចប់ការចាញ់ ៤ប្រកួតជាប់ៗគ្នាទល់នឹង Barca ដែលគ្រាប់ជ័យជម្នះធ្វើបានដោយ Jude Bellingham នៅនាទី៤៣ ។
Mbappe បានបើកការស៊ុតបញ្ចូលទីនៅនាទីទី ២២ ជាមួយនឹងការស៊ុតបញ្ចូលទីពីចម្ងាយលើដំបូលទូកយ៉ាងអស្ចារ្យ បន្ទាប់ពីការបញ្ជូនបាល់ដ៏ល្អឥតខ្ចោះពី Bellingham តែទោះជាយ៉ាងណាក៏ដោយ Barcelona បានទាញយកប្រយោជន៍មួយគ្រាប់ពីកំហុសរបស់ Arda Guler ដើម្បីតាមស្មើនៅនាទីទី ៣៨ ដែលធ្វើបានដោយ Fermin Lopez ។
សូមជម្រាបផងថា សម្រាប់ជំនួប El Clasico របស់លីគអេស្ប៉ាញនេះ រវាងក្រុម Real Madrid នឹងធ្វើដំណើរទៅទឹកដី Barca វិញនៃជំនួបជើងទី២ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ៕
ប្រភព៖ FRESHNEWS



