(ឡុងដ៏)៖ ក្រុមកាំភ្លើងធំ Arsenal បានបន្តគោលដៅនាំមុខកំពូលតារាង Premier League រដូវកាលនេះ ក្រោយយកឈ្នះក្រុម Crystal Palace ១-០ ដែលធ្វើបានដោយកីឡាករ Eberechi Eze ដែលជាការហក់ស៊ុតបាល់ពីចំងាយក្នុងប្រអប់ ១១ម៉ែត្រយ៉ាងល្អអស្ចារ្យបញ្ចូលទីក្លឹបចាស់ ។
កីឡាករអាវលេខ១០ តម្លៃខ្លួន ៦៧.៥លានផោន Eberechi Eze រកបាន ១គ្រាប់ជ័យជម្នះនេះនៅនាទី៣៩ ជួយក្រុមបង្កើនកំណត់ត្រាឈ្នះ ៧ប្រកួតជាប់ៗគ្នា ទាំងជំនួបក្នុងលីគ និងពានអឺរ៉ុប ក្រោមការដឹកនាំដោយលោក Mikel Arteta ហើយនេះជាគ្រាប់បាល់ទី១ របស់កីឡាករដែលមានដើមកំណើតឪពុកម្តាយសញ្ជាតិនីហ្សេរីយ៉ា ។
Arsenal តាមរយៈជ័យជម្នះនេះ បានបង្កើនដល់ ២២ពិន្ទុនាំមុខក្រុមឈរលេខ២ AFC Bournemouth ដែលកំពុង ១៨ពិន្ទុនៅពីលើក្រុម Tottenham Hotspur នឹងក្រុម Sunderland ដ្បិតក្រុមដែលមានអ្នកគាំទ្រច្រើន Manchester City, Liverpool នឹងតោខៀវ Chelsea សុទ្ធតែបាក់មុខដូចគ្នា ខណៈក្រុម Manchester United កំពុងរក្សាបានទម្រង់ល្អ ៣ប្រកួតជាប់គ្នាក្រោយយកឈ្នះក្រុម Brighton ៤-២ ក្នុងប្រកួតសប្តាហ៍ទី៩ ជើងទី១នេះ ៕
ប្រភព៖ FRESHNEWS



