ខ្សែប្រយុទ្ធក្រុម Los Angeles FC កីឡាករ Son Heung-Min បានឈ្នះពានគ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំ (2025 Goal of the Year) ចំពោះគ្រាប់បាល់ ដែលកីឡាករបានស៊ុតបញ្ចូលទីទល់នឹងក្រុម FC Dallas កាលពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៥។
កាលពីយប់ថ្ងៃ ចន្ទ ទី ២៧ ខែ តុលា ឆ្នាំ ២០២៥ លីគបាល់ទាត់កំពូល អាមេរិក (Major League Soccer) បានប្រកាសជាផ្លូវការ អំពីខ្សែប្រយុទ្ធរបស់ក្រុម Los Angeles FC ត្រូវបានជ្រើសរើសជាម្ចាស់ពានគ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំ។ គ្រាប់បាល់នេះ ខ្សែប្រយុទ្ធកូរ៉េខាងត្បូង ស៊ុតហ្វ្រីឃីគ ទល់នឹងក្រុម FC Dallas នៅកីឡដ្ឋាន Toyota កាលពីថ្ងៃទី ២៣ ខែ សីហា។
ពានគ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំនេះ ត្រូវបានជ្រើសរើសដោយអ្នកគាំទ្រ ដែលបានធ្វើការបោះឆ្នោតនៅលើគេហទំព័រ MLSsoccer.com។ នៅទីបំផុត គ្រាប់បាល់ហ្វ្រីឃីគរបស់ Son ទទួលបានសម្លេងឆ្នោតពីអ្នកគាំទ្រច្រើនជាងគេ ជាហេតុធ្វើឱ្យរូបគេទទួលបានពាននេះជាលើកដំបូង សម្រាប់ការផ្លាស់មកកាន់លីគ MLS ក្នុងរដូវកាលដំបូង បន្ទាប់ពីចាកចេញពីទ្រនំចាស់ Tottenham Hotspur កាលពីទីផ្សារដោះដូរកីឡាកររដូវក្តៅ៕
ប្រភព៖ KAMPUCHEATHMEY



