ប្រធានក្រុមបាល់ទាត់ The JEK FT ទីបំផុតការខំប្រឹងប្រែងហ្វឹកហាត់ និងការចំណាយថវិកាផ្ទាល់កន្លងមកបានសម្រេចដូចក្ដីបំណងលើកពានរង្វាន់ CamEd Men’s Futsal Tournament 2025 ក្រោយយកឈ្នះដៃគូនៅវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ៥-១។
កីឡាករ សៀម សៀហួ ប្រធានក្រុមបាល់ទាត់ The JEK FT កាលពីឆ្នាំមុនក្រុមរបស់ខ្លួនធ្លាក់ចេញនៅវគ្គជម្រុះក្នុងពូលតែប៉ុណ្ណោះ។ ដោយសារតែមានក្ដីបំណងដូចគ្នាស្រមៃចង់ក្លាយជាជើងឯកពានរង្វាន់ CamED នេះដូចគ្នាទើបម្នាក់ៗមានការខំប្រឹងប្រែងជាខ្លាំង។
ក្រៅតែការសិក្សាហើយនោះសមាជិកក្រុមម្នាក់ៗតែឆ្លៀតពេលមកហ្វឹកហាត់ ឬលេងជុំគ្នាជានិច្ចដើម្បីបង្កើនសមត្ថភាព និងការយល់ចិត្តគ្នាឲ្យកាន់តែខ្លាំងថែមទៀត។ កីឡាករក្នុងក្រុមទាំងអស់គ្នាគឺមានការប្ដេជ្ញាចិត្តខ្លាំងចំណាយទាំងវេលា និងថវិកាខ្លួនឯងផងក្នុងការហ្វឹកហាត់ដើម្បីឲ្យសម្រេចក្ដីបំណងលើកពាននេះ។ ឥលូវការខំប្រឹងប្រែង និងតស៊ូរបស់ក្រុមទាំងមូលគឺពិតជាបានសម្រេចដូចក្ដីបំណងហើយនៅពេលនេះ។
បញ្ជាក់ដែរថា ក្រុមបាល់ទាត់ The JEK FT បានក្លាយជាជើងឯកពានរង្វាន់ CamEd Men’s Futsal Tournament 2025 ក្រោយយកឈ្នះលើក្រុម Royal D ដោយលទ្ធផល ៥-១ នៅវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ Platinum Sport Club។ ការប្រកួតនេះដំណើរការដោយរលូន និងបញ្ចប់ដោយជោគជ័យនេះតាមរយៈការរៀបចំដោយក្រុម CamEd Sport Management Club៕
ប្រភព៖ KAMPUCHEATHMEY



