FIFA សម្រេចជាផ្លូវ​ការដោយ​ Ronaldo ជាប់​​បំរាម​ ​១ ​ប្រកួត​ប៉ុណ្ណោះ​ពី​ការ​ពិន័យ​កាត​ក្រហម

ខ្សែ​ប្រយុទ្ធ​ឆ្នើម Cristiano Ronaldo រួច​ផុត​ពី​ការ​ពិន័យ​មិន​ឲ្យ​លេង​ថ្ងៃ​បើក​ឆាក​ជើង​ឯក​ពិភព​លោក​ World Cup បន្ទាប់​ពី​​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ FIFA បាន​ពិនិត្យ​មើល​ការ​ពិន័យ​កាត​ក្រហម​លើ​រូប​គេ​មិន​ធ្ងន់​ធ្ងរ។

Ronaldo បានទទួលរងកាតក្រហម នៅនាទី៥៩ បន្ទាប់ពីបានប្រើកែងប៉ះកីឡាករ អៀរឡង់ នៅពេលក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ បានចាញ់ អៀរឡង់ ០-២ វគ្គជម្រុះក្នុងពូលជើងឯកពិភពលោកប្រចាំតំបន់អឺរ៉ុប កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ជាទូទៅ ការពិន័យកាតក្រហម គឺ កីឡាករម្នាក់មិនអាចលេង ២ ប្រកួត។

ទោះបីជាយ៉ាងណា ព័រទុយហ្គាល់ បានដាក់ពាក្យតវ៉ាជុំវិញការសម្រេចរបស់អាជ្ញាកណ្តាលដោយពិន័យកាតក្រហម លើ Ronaldo។ បន្ទាប់មានការតវ៉ា FIFA ក៏បានពិនិត្យឡើងវិញ ហើយរកឃើញថា មិនធ្ងន់ធ្ងរទេ ដូច្នេះការពិន័នកាតក្រហមគឺ កីឡាករមិនអាចលេងបានតែ១ប្រកួតប៉ុណ្ណោះ។

តាម​រយៈ​ការ​ជាប់​ពិន័យ​មិន​បាន​លេង ១ ប្រកួត គឺ​មាន​ន័យ​ថា Ronaldo បាន​រួច​ផុត​ទៅ​ហើយ ពី​ព្រោះ​រូប​គេ​មិន​លេង​នៅ​ពេល ព័រទុយហ្គាល់ ឈ្នះ អាល់មេនី ដោយ​លទ្ធផល ៩-១ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា។ ដូច្នេះ​ការ​ប្រកួត​បន្ទាប់​របស់ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់ នា​ពេល​ខាង​មុខ​គឺ ការ​ប្រកួត​​មិត្តភាព ឬ​ការ​ប្រកួត​ផ្លូវ​ការ​អ្វី​ក៏​ដោយ​ ក៏ Ronaldo អាច​លេង​បាន​ដែរ ក្នុង​ការ​ប្រកួត​បើក​ឆាកជើង​ឯក​ពិភព​លោក World Cup ​តែ​ម្តង៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top