សហព័ន្ធ​កីឡាតេក្វាន់ដូ​ ITF កម្ពុជា​ ប្រកាសរៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២៥​

សហព័ន្ធ​កីឡាតេក្វាន់ដូ​ ITF​ កម្ពុជា​ បាន​ប្រកាស​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ប្រចាំ​ឆ្នាំ​២០២៥​ របស់​ខ្លួន​នៅ​ថ្ងៃ​ទី២៦​ ដល់​ ២៨​ ខែ​ធ្នូ​ ក្នុង​ទីលាន​សាល​ដំបូល​ទូក​ នៃ​សកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ។​

នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​បាន​បញ្ជាក់​ពី​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​គឺ​នឹង​ចាប់​ផ្ដើម​ឡើង​ពី​ថ្ងៃ​ទី២៦​ ដល់​ ២៨​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ នៅរាជធានីភ្នំពេញ។​ ការ​ប្រកួត​នេះ​មាន​ ២កម្រិត​អាយុ​ និង​ត្រូវ​ជា​ ២៦​វិញ្ញាសា​សម្រាប់​ប្រកួត​ប្រជែង​យក​មេដាយ។​

ចំពោះ​វិញ្ញាសា​ប្រកួត​រួម​មាន៖​

I. វិញ្ញាសា​មេគុន​ មាន​ចំនូន​ ១០​ (បុរស-នារី)

ក. អាយុ ១៨​-២៥ មានកម្រិត​ ខ្សែក្រវាត់​ក្រោម​ខ្មៅ, ខ្សែក្រវាត់​ខ្មៅ ១ដាន់, ខ្សែក្រវាត់ខ្មៅ​ ២ដាន់។​

ខ. អាយុ​ ១៣-១៧ មានកម្រិត ខ្សែក្រវាត់​ក្រោមខ្មៅ​, ខ្សែក្រវាត់​ខ្មៅ ១ដាន់

II. វិញ្ញាសា​សម្ដែង​ការពារ​ខ្លួន​ មាន​ចំនួន​ ២ (បុរស-នារី)

បុរសការពារខ្លួន​ ១ ទល់ ៣ (អាយុ ១៨-២៥ឆ្នាំ)

នារី​ការពារខ្លួន​ ១ ទល់បុរស​ ២​ (អាយុ ១៣-១៧ឆ្នាំ)

III. វិញ្ញាសា​ប្រយុទ្ធឯកត្តជន មាន​ចំនួន​ ១២ (បុរសនារី)

អាយុ ១៣-១៨​ឆ្នាំ​

បុរសទម្ងន់​ ៤៥-៤៨Kg, ៤៨-៥២Kg, ៥៧-៦០Kg

នារីទម្ងន់ ៤៣-៤៥Kg, ៤៥-៤៨Kg, ៤៨-៥២Kg

អាយុ ១៨-២២ឆ្នាំ​

បុរស ៤៨-៥២Kg, ៥២-៥៧Kg, ៥៧-៦០Kg

នារី ៤៥-៤៨Kg, ៤៨-៥២Kg, ៥២-៥៧Kg

ប្រិយមិត្ត​អ្នក​គាំទ្រ​កីឡា​ទាំង​អស់​ពិសេស​នោះ​គឺ​ស្រឡាញ់​ចូលចិត្ត​កីឡា​តេក្វាន់ដូ​ ITF អាច​អញ្ចើញ​ចូលរួម​ទស្សនា​កម្សាន្ត​បាន​ដោយ​សេរី​នៅ​សកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ។​ ក្រៅ​តែ​ពីការ​ប្រកួត​ជក់ចិត្ត​ហើយ​នោះ​សហព័ន្ធ​តែងតែ​មាន​ជា​ការ​សម្ដែង​ក្បាច់​គុន​ប្លែកៗ​ជូន​អ្នក​ដែល​ទៅ​ទស្សនា​ផ្ទាល់​ដែល​នាំ​ឲ្យ​មាន​ភាព​សប្បាយ​រីករាយ​ និង​ទទួល​បាន​ការ​គាំទ្រ​ជា​និច្ច​ផង​ដែរ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top