ព័ត៌មានបន្ថែម ទាក់ទងការចាប់ឆ្នោតបែងចែកពូល World Cup 2026 ធ្វើឡើងនាថ្ងៃទី០៥-ធ្នូ

(បរទេស)៖ នៅសល់តែ ១សប្តាហ៍ទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃសុក្រ ទី០៥ ខែធ្នូ ឆ្នាំ២០២៥ សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA នឹងរៀបចំកម្មវិធីចាប់ឆ្នោតបែងចែកពូលទាំង ៤៨ក្រុម សម្រាប់ World Cup 2026 តែម្តង។

កម្មវិធីធំនេះដែរ នឹងធ្វើឡើងនៅរដ្ឋ Washington DC សហរដ្ឋអាមេរិក ដែលជាប្រទេសសហម្ចាស់ផ្ទះជាមួយម៉ិចស៊ិក និងកាណាដា គម្រប់លើកទី២៣ នេះ។

មុនកម្មវិធីឈានចូលមកដល់ដោយផ្អែកនៅលើទំព័រផ្លូវការ FIFA បានបង្ហាញថា មានតែ ៤២ប្រទេសទទួលកៅអីដោយជោគជ័យ ក្រោយឆ្លងកាត់វគ្គជម្រះតាមតំបន់ដ៏ស្វិតស្វាញរួចមក និង ៦ក្រុមបន្ថែមទៀតរង់ចាំការប្រកួតបន្តទៀតនាខែមីនា ឆ្នាំ២០២៦។

ក្រុមម្ចាស់ផ្ទះទាំង៣ គឺ មិចស៊ិក ស្ថិតក្នុងពូល A (A1), កាណាដា ស្ថិតនៅពូល B (B1) និងសហរដ្ឋអាមេរិក តាំងនៅពូល D (D1)។ ក្នុង ១ពូលមាន ៤ក្រុម។

៦ក្រុមដែលមិនទាន់លេងជម្រុះអន្តរទ្វីប និងជម្រុះជុំទី២ តំបន់អឺរ៉ុប ក៏នឹងត្រូវបានចាប់បញ្ចូលទៅក្នុងពូលទាំង១២ នោះផងដែរ។

FIFA បានបែងចែកជា ៤ផើង ដោយក្នុង ១ផើងមាន ១២ក្រុម ផ្អែកតាមចំណាត់ថ្នាក់បច្ចុប្បន្ន និងម្ចាស់ផ្ទះ ៣ក្រុមផងដែរ សម្រាប់ POT 1៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top