ក្លឹប Brighton ចេញមុខសុំទោស ក្រោយបង្ហោះរូបកងទ័ពជប៉ុន ធ្វើឱ្យប៉ះពាល់អារម្មណ៍ចិន

(បរទេស)៖ ក្លឹបបាល់ទាត់អាជីពអង់គ្លេស Brighton & Hove Albion បានចេញមុខសុំទោសជាសាធារណៈ ចំពោះការបង្ហោះរូបភាពកងទ័ពជប៉ុនក្នុងសង្គ្រាមលោកលើកទី២ នៅលើបណ្ដាញសង្គម X ក្នុងន័យបង្កការប្រមាថដល់ប្រទេសចិន។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការបង្ហោះនេះធ្វើឡើងនៅលើបណ្ដាញសង្គម X នៃក្រុមយុវជនថ្នាលរបស់ Brighton ដែលមានកីឡាករជប៉ុន កំពុងលេងក្នុងក្រុមធំ និងយុវជនរបស់ខ្លួនផងដែរ។

ទាក់ទងនឹងបញ្ហានេះ មន្ត្រីក្លឹប Brighton បានថ្លែងប្រាប់ BBC Sport ថា នោះគឺជាកំហុសបង្កឡើងដោយអចេតនា គ្មានការឌឺដងពីសំណាក់ក្លឹបនៅ Premier League នេះឡើយ។

ទោះជាយ៉ាងណា វាក៏គាប់ជួនប្រទេសស្ថិតនៅអាស៊ីខាងកើតទាំងពីរនេះ បានកំពុងតានតឹងផ្នែកការទូតជាមួយគ្នា៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top