Lingard នឹងចាកចេញពីក្លឹបកូរ៉េ Seoul ក្រោយចាយពេល ២រដូវកាល លេងនៅទឹកដីអាស៊ី

(បរទេស)៖ Jesse Lingard អតីតខ្សែបម្រើអង់គ្លេសនៃក្លឹប Manchester United បានឱ្យដឹងថា រូបលោកនឹងចាកចេញពីក្លឹប FC Seoul នាសប្តាហ៍ក្រោយ បន្ទាប់ពីលេងរយៈពេល ២រដូវកាលក្នុងដែនដីអាស៊ីមួយនេះ។

កីឡាករវ័យ ៣២ឆ្នាំរូបនេះបានគូសបញ្ជាក់ថា ការចែកផ្លូវជាមួយក្លឹបលេងនៅក្របខណ្ឌ K League របស់ប្រទេសកូរ៉េខាងត្បូងមួយនេះ «វាគឺជាការព្រមព្រៀងគ្នាទៅវិញទៅមក» នៅពេលលោកបានរួមរស់តាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ ដោយបង្ហាញខ្លួនបាន ៦៦ប្រកួត និងស៊ុតបាន ១៨គ្រាប់ផងដែរ។

Lingard ដែលចូលលេងបាន ៣២ប្រកួតជាមួយក្រុមជម្រើសជាតិតោកំណាចអង់គ្លេសផងនោះ នឹងបង្ហាញខ្លួនលើកចុងក្រោយជាមួយ Seoul នាថ្ងៃពុធសប្តាហ៍ក្រោយ ពេលពើបប្រទះនឹងក្រុម Melbourne City ក្នុងកម្មវិធី AFC Champions League។

Lingard ដែលលេងបាន ២៣២ប្រកួតជាមួយបិសាចក្រហម Man Utd មិនទាន់មានក្លឹបណា ដើម្បីប្រកបអាជីពលើវាលស្មៅបន្តទៀតឡើយ ដ្បិតរូបគេបានមកចូលរួមជាមួយ Seoul ក្រោយចប់កិច្ចសន្យានៅកីឡដ្ឋាន Old Trafford រួចមក៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top