ពាន FA Cup ជុំទី៣ ឈានមកដល់ក្រុមការពារជើងឯក Crystal ប៉ះក្រុមលំដាប់ទី៦ ក្របខ័ណ្ឌអង់គ្លេស

(ឡុងដ៏)៖ ការប្រកួតដណ្តើមពាន FA Cup 2025-26 របស់ក្របខ័ណ្ឌអង់គ្លេស ពេលនេះបានឈានដល់ប្រកួតជុំទី៣ ដោយឃើញថាក្រុមការពារតំណែងជើងឯករដូវកាលមុន Crystal Palace ប៉ះក្រុមលំដាប់លីគទី៦ Macclesfield ខណៈដែលការប្រកួតដ៏លេចធ្លោនៃវគ្គនេះ គឺក្រុម Tottenham Hotspur ប្រកួតជាមួយក្រុម Aston Villa នៅលើទឹកដីខ្លួន ។

បន្ទាប់ពីការចាប់ឆ្នោតកាលពីថ្ងៃចន្ទ ការប្រកួត ៣ផ្សេងទៀតឃើញថាក្រុមនៅក្របខ័ណ្ឌកំពូល Premier League មានដូចជាក្រុម Everton នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Sunderland គ្រាដែលក្រុម Newcastle United ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bournemouth និងក្រុម Manchester United ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Brighton & Hove Albion ។

លំដាប់ក្រុមឈ្នះពាននេះ ៨ដងដូចគ្នា Chelsea ត្រូវប៉ះក្រុម Charlton Athletic ហើយក្រុមហង្សក្រហម Liverpool ទទួលក្រុម Barnsley ។

ជាមួយគ្នានោះ ក្រុម Manchester City ដែលរងជើងឯករដូវកាលមុនក្រោមថ្វីជើងក្រុម Palace នឹងត្រូវប្រកួតជាមួយក្រុម Exeter City លំដាប់លីគ៣ ខណៈក្រុមឈ្នះពាននេះច្រើនជាងគេ ១៤លើក គឺក្រុម Arsenal នឹងត្រូវប្រកួតជាមួយក្រុម Portsmouth ដែលលេងនៅលីគលំដាប់ទី២ ហើយការវគ្គនេះដែរ នឹងលេងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top