(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានធ្វើការជូនដំណឹងដល់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងគណៈកម្មការរៀបចំស៊ីហ្គេម ឆ្នាំ២០២៥ អំពីការសម្រេចដកខ្លួនភ្លាមៗ ដើម្បីត្រឡប់មកប្រទេសកម្ពុជាវិញ របស់ក្រុមប្រតិភូកីឡាកម្ពុជា ដោយសារក្រុមគ្រួសារប្រតិភូកីឡកម្ពុជា សម្ដែងនូវការព្រួយបារម្ភអំពីសុវត្ថិភាព។
ទន្ទឹមជាមួយការជូនដំណឹងនេះដែរ ក្នុងនាម NOCC ក៏បានថ្លែងអំណរគុណ ចំពោះគណៈកម្មការរៀបចំកីឡាស៊ីហ្គេម លើកទី៣៣ និងគណៈកម្មាធិការជាតិអូឡាំពិកថៃ សម្រាប់ការរៀបចំបដិសណ្ឋារកិច្ចបានយ៉ាងល្អស្របតាមពិធីការ និងស្មារតីកីឡាដល់ប្រតិភូកីឡាកម្ពុជា កំឡុងពេលចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ។ ជាមួយគ្នា NOCC ក៏បានសម្ដែងនូវការសោកស្ដាយ ចំពោះការវិលត្រឡប់ភ្លាមៗ របស់ប្រតិភូកីឡាកម្ពុជា ហើយ NOCC នឹងធ្វើការជាមួយគណៈកម្មការរៀបចំ ក្នុងការសម្របសម្រួលការធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ៕
ប្រភព៖ FRESHNEWS



