បញ្ហា ៧ ចំណុច​នេះ​បង្ហាញ​ឃើញ​ ថៃ កម្សោយ​ក្នុង​រៀប​ចំ​​កីឡា​ស៊ីហ្គេម លើក​ទី​៣៣

ពិធី​បើក​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ ឆ្នាំ ២០២៥​ នៅ​ប្រទេស​ថៃ​ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ពិធីបើក​​អន់​បំផុត​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​កីឡា​ស៊ីហ្គេម ដោយសារ​មាន​បញ្ហា​ជា​ច្រើន​បាន​កើត​មាន​ឡើង។ កំហុស​ឆ្គង់​​ប្រហែល​ជា​កើត​មាន​ច្រើន​រាប់​មិន​អស់​ដែល​មហាជន​មិន​បាន​ឃើញ ប៉ុន្តែ​គ្រាន់​​តែ​កំហុស​ឆ្គង់​​​មើល​​ឃើញ​​ផ្ទាល់​ភ្នែក​គឺ​មាន​ ៧ ចំណុច។

  • អត់​ភ្លើង​ហ្វា​ LED លើ កម្ពុជា

    ម្ចាស់​ផ្ទះ​ថៃ បាន​រៀប​ចំ​ប្លុក​បង្ហាញ​ភ្លើង​ហ្វា​ឈ្មោះ​ប្រទេស​ទាំង ១១ ដែល​ចាប់​ផ្តើម​ដោយ​លេង​រៀង​អក្ស​រ​ឡាតាំង។ ផ្តើម​ពី​អក្សរ B តំណាង​ឲ្យ​ប្រទេស ព្រុយណេ ហើយ​បន្ទាប់​មក​អក្សរ C តំណាង​ឲ្យ​ប្រទេស​កម្ពុជា ប៉ុន្តែ​ភ្លើង​ហ្វា​អក្ស C របស់​កម្ពុជា​មិន​ភ្លឺ​ទេ។ ចំណែក​១០​ប្រទេស​ផ្សេង​ទៀត​សុទ្ធ​តែ​ភ្លឺទាំង​​អស់។ នេះ​ហាក់​ដូច​ជា​ចេតនា​ទាំង​ស្រុង​តែ​ម្តង។

     

  • ខុស​ពាក្យ​ខ្មែរ ជំរាប​សួរ

     

    នៅ​ពេល​គណៈប្រតិភូ​កីឡា​កម្ពុជា​បង្ហាញ​ក្បួន​ដោយ​មាន​ចេញ​ទង់​ជាតិ ថៃ​បាន​សរសេរ​អក្ស​ខ្មែរពាក្យ«ជំរាប​សួរ» ប៉ុន្តែ​សរសេរ​ពាក្យ​ខុស​គឺ «ជំារាប​សួរ»។

  • ឈ្មោះ​ឥណ្ឌូណេស៊ី ដាក់ទង់​ជាតិ​សិង្ហបុរី

     

    ប្រទេស​ឥណ្ឌូណេស៊ី​ខឹង​សម្បារ​មិន​ស្ទើរ​ទេ​នៅ​ពេល​ថៃបង្ហាញ​ឈ្មោះ ឥណ្ឌូណេស៊ី ប៉ុន្តែ​បែរ​ជា​ ដាក់​ទង់​ជាតិ​របស់​ប្រទេស សិង្ហបុរី នៅ​ពី​ក្រោយ​ទៅ​វិញ។

  • ផែន​ទី​​ប្រទេស​វៀតណាម បាត់​កោះ​ពីរ

    ថៃ បាន​ធ្វើ​ឲ្យ​មាន​បញ្ហា​ទៀត​ហើយ​លើ​ប្រទេស​វៀតណាម។ នៅ​ពេល​បង្ហាញ​​ផែន​ទី​របស់​ប្រទេស វៀតណាម បែរ​ជា​បាត់​កោះ​ចំនួន ២ ដែល​បាន​ធ្វើ​ឲ្យ​ប្រជា​ជន​វៀត​ណាម​ខឹង​សម្បារ​ទាំង​យប់។

  • ពិធី​ពន្យារ​ពេល៣០​នាទី ដោយសារ​ព្រះមហា​យាង​មកយឺត

    ដំណើរ​ការ​ពិធី​បើក​រអាក់​រអ៊ួល​បំផុត​គឺ​ពិធី​បើក​ដោយ​​ត្រូវ​បាន​ពន្យារ​ពេល​ប្រហែល​ជា ៣០ ​នាទី ដោយសារ​ព្រះ​មហា​ក្សត្រ​ថៃ​បាន​យាង​​មក​យឺត។ ពិធី​បើក​ហាក់​ដូច​ជា​​គ្មាន​ផែន​ការ​ត្រៀម​ទុក នៅ​ពេល​ពន្យារ​ពេល​វេលា​បែប​នេះ​ គឺ​គ្មាន​អ្វី​បង្ហាញ​ច្រើន​ទេ ដោយ​ភាគ​ច្រើន​ពិធី​ករ ពិធីការិនី​ជា​អ្នក​អត្ថាធិប្បាយ​ដើម្បី​អូស​បន្លាយ​ពេល​វេលា។

  • ដុត​ភ្លើប​គប់​អត់​ឆេះ លុប​ចោល​ការ​ដុត​កាំជ្រួច

    រឿង​​កាន់​តែ​​ដុន​ដាប​បំផុត គឺ ការ​​ដុត​ភ្លើង​គប់​​មិន​ឆេះ ហើយ​ចេញ​តែ​ផ្សេង។ នៅ​ពេលដុត​ភ្លើង​គប់​មិន​ឆេះ​យូរ​ពេក អ្នក​រៀបចំ​ក៏​យក​ភ្លើងហ្វា​ LED បាញ់​ទៅ​លើ​កន្លែង​ភ្លើង​គប់​ដែល​មើល​ទៅ​ឃើញ​ផ្សេង​ច្បាស់ តែ​គ្មាន​អណ្តាត​ភ្លើង។ នៅ​ពេល​ភ្លើង​គប់​ដុត​មិន​ឆេះ កម្មវិធី​ដុត​កាំជ្រួច​អប់អរ​សាទរ​ក៏​ត្រូវ​បាន​ផ្អាក។
  • សម្តែង​ម៉ូតូ​ទឹក​ខុស​​ធ្លាក់​ទឹក​ដូ​លេង​សើច

     

    រឿង​ដែល​អស់​សំណើច​មួយ​ទៀត​គឺ ការ​សម្តែង​ជិះម៉ូតូ​ទឹក​បែរ​ជាដូច​កូន​ក្មេង​។ អ្នក​សម្តែង​ជិះ​បាន​ធ្លាក់​ទឹក​ជា​ច្រើន​លើក​ដែល​បាន​ធ្វើ​ឲ្យ​ទស្សនា​ហួស​ចិត្ត​ចំពោះ​ការ​សម្តែង​ក្នុង​ពិធី​បើក​ផ្លូវ​ការ។

    ខាង​លើ​គ្រាន់​តែ​ត្រួស​ៗ​បញ្ហា​កើត​មាន​ឡើង​ក្នុង​ពិធី​ប៉ុណ្ណោះ ប៉ុន្តែ​អាច​មាន​រឿង​រ៉ាវ​ក្រៅ​ឆាក ក៏​ដូច​ជា​ទាំង​មុន​ពេល​ពិធី​បើក​ជា​ច្រើន​ទៀត​ដែល​កើត​មាន​បញ្ហា។ ជាក់​ស្តែង​ការ​ប្រើ​ប្រាស់​ឈ្មោះ​ប្រទេស ទង់​ជាតិ​ខុស និង​ចាក់​ភ្លេង​ជាតិ​មិន​ចេញ​ពេល​ការ​ប្រកួត​កីឡា​បាល់ទាត់​ជា​ដើម៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top