ក្រុមបាល់ទាត់របស់ប្រទេសតួកមេនីស្ថាន FC Arkadag ដែលជាដៃគូចាស់របស់ ព្រះខ័នរាជស្វាយរៀង ជួបក្រុម Al Nassr របស់ Cristiano Ronaldo នៅវគ្គ ១៦ ក្រុមចុងក្រោយប្រចាំតំបន់អាស៊ីខាងលិច ក្នុងពានរង្វាន់ AFC Champions League Two រដូវកាល ២០២៥-២៦។
ក្រុម FC Arkadag បានយកឈ្នះ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ១-០ ដើម្បីក្លាយជាម្ចាស់ជើងឯកពានរង្វាន់អាស៊ីកម្រិតទី៣ AFC Challenge League រដូវកាល ២០២៤-២៥ ដើម្បីទទួលបានកៅអីនៅវគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់កម្រិតទី២។
សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុង ក្រុម Arkadag បានឈ្នះ ១ ប្រកួត ស្មើ ៤ ប្រកួត និងចាញ់ ១ ប្រកួត រកបាន ៧ ពិន្ទុ ឈរលេខ ២ ក្នុងពូល B បានឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។ លទ្ធផលនៃការចាប់ឆ្នោតនៅរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២៥ ពួកគេត្រូវជួបក្រុមខ្លាំងរបស់អារ៉ាប៊ីសាអ៊ូឌីត Al Nassr ដែលមានកីឡាករឆ្នើមៗមកពីតំបន់អឺរ៉ុប។
គូប្រកួតអាស៊ីខាងលិច
- Al Zawraa SC (អ៉ីរ៉ាក់) vs Al Wasl FC (អារ៉ាប់រួម)
- Al Nassr (អារ៉ាប៊ីសាអ៊ូឌីត) vs FC Arkadag (តួកមេនីស្ថាន)
- Sepahan SC (អ៉ីរ៉ង់) vs Al Ahli SC (កាតា)
- Estegchlal FC (អ៉ីរ៉ង់) vs Al Hussen (ហ៊្សកដានី)
គូប្រកួតអាស៊ីខាងកើត
- FC Pohang Stellers (កូរ៉េខាងត្បូង) vs Gamba Osaka (ជប៉ុន)
- Ratchaburi FC (ថៃ) vs Persib Bandung (ឥណ្ឌូណេស៊ី)
- Bangkok United (ថៃ) vs Marcarthur FC (អូស្ត្រាលី)
- Cong An Ha Noic FC (វៀតណាម) vs Tampines Rover (សិង្ហបុរី)
ប្រភព៖ KAMPUCHEATHMEY



