ក្រុម Arkadag ប៉ះ Al Nassr របស់ Ronaldo វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ពាន AFC Two

ក្រុម​បាល់ទាត់របស់​ប្រទេស​តួកមេនីស្ថាន FC Arkadag  ដែល​ជា​ដៃ​គូ​ចាស់​របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ជួប​ក្រុម ​ Al Nassr របស់ Cristiano Ronaldo នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ប្រចាំ​តំបន់​អាស៊ី​ខាង​លិច ក្នុង​ពាន​រង្វាន់ AFC Champions League Two រដូវ​កាល ២០២៥-២៦។

ក្រុម FC Arkadag បាន​យក​ឈ្នះ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ដោយ​លទ្ធផល ១-០ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​​អាស៊ីកម្រិត​ទី​៣ AFC Challenge League រដូវ​កាល ២០២៤-២៥ ដើម្បី​ទទួល​បាន​កៅអី​នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ពាន​រង្វាន់​កម្រិត​ទី​២។

សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង ក្រុម Arkadag បាន​ឈ្នះ​ ១ ប្រកួត ស្មើ ៤ ប្រកួត និង​ចាញ់ ១ ប្រកួត រក​បាន ៧ ពិន្ទុ​ ឈរ​លេខ​ ២ ក្នុង​ពូល B បាន​ឡើង​ទៅ​កាន់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ។ លទ្ធផលនៃ​ការ​ចាប់​ឆ្នោត​នៅ​រសៀល ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ ២០២៥ ពួក​គេ​ត្រូវ​ជួប​ក្រុម​ខ្លាំង​របស់​អារ៉ាប៊ីសាអ៊ូឌីត Al Nassr ដែល​មាន​កីឡាករ​ឆ្នើម​ៗ​មក​ពី​តំបន់​អឺរ៉ុប។

គូ​ប្រកួត​អាស៊ី​ខាង​លិច

  • Al Zawraa SC (អ៉ីរ៉ាក់) vs Al Wasl FC (អារ៉ាប់រួម)
  • Al Nassr (អារ៉ាប៊ីសាអ៊ូឌីត) vs FC Arkadag (តួកមេនីស្ថាន)
  • Sepahan SC (អ៉ីរ៉ង់) vs Al Ahli SC (កាតា)
  • Estegchlal FC (អ៉ីរ៉ង់) vs Al Hussen (ហ៊្សកដានី)

គូ​ប្រកួតអាស៊ី​ខាង​កើត

  • FC Pohang Stellers (កូរ៉េ​ខាង​ត្បូង) vs Gamba Osaka (ជប៉ុន)
  • Ratchaburi FC (ថៃ) vs Persib Bandung (ឥណ្ឌូណេស៊ី)
  • Bangkok United (ថៃ) vs Marcarthur FC (អូស្ត្រាលី)
  • Cong An Ha Noic FC (វៀតណាម) vs Tampines Rover (សិង្ហបុរី)

    ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top