ពាក់​កណ្តាល​ខែ​មករានេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ចាប់​ផ្តើម​ប្រកួត​​ពាន​រង្វាន់​ ៤ ផ្សេង​គ្នា

ព្រះ​ខ័ន​រាជ​ស្វាយរៀង ជា​ក្រុម​​របស់​កម្ពុជា​​តែ​មួយ​គត់​ដែល​មាន​កម្មវិធី​ប្រកួត​សំខាន់ ៤ ផ្សេង​គ្នា​គិត​ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ ២០២៦​។

ពាន​រង្វាន់​សំខាន់​ទាំង ៤ ដែល​ ព្រះ​ខ័ន​រាជ​ស្វាយរៀង​ប្រកួតគឺ​ ជម្រើស​ជើង​ឯក​ខេមបូឌានព្រមៀរលីគ ពាន​រង្វាន់​ក្លិប​អាស៊ាន ASEAN Club Championship និង AFC Challenge League ដែល​បាន​ប្រកួត​ជា​ច្រើន​ខែ​មក​ហើយ។

 

​ពាន​រង្វាន់​សំខាន់​ក្នុង​ស្រុក​មួយ​ទៀត​​គឺ ពាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១៩ ​ដែល​នឹង​ចាប់​ផ្តើម​នៅ​ខែ​មករា ឆ្នាំ ២០២៦។

 

ជម្រើស​ជើង​ឯក​ខេមបូឌានព្រីមៀរលីគ រដូវ​កាល ២០២៥-២៦

  • ឈាន​ចូល​សប្តាហ៍​ទី១៥ នៅ​ថ្ងៃ​ទី​១០​ ខែ​មករា ឆ្នាំ ២០២៦ ដោយ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ធ្វើ​ដំណើរ​ទឹក​លេង​នៅ​ទឹក​ដី​របស់ ឡាយហ្វ ខេត្ត​ព្រះ​សីហនុ បន្ទាប់​ពី​ ឈ្នះ ១១ ប្រកួត និង​ចាញ់ ៣ ប្រកួត មាន ៣៣ ពិន្ទុ កំពុង​ឈរ​លេខ​២​ក្នុង​តារាង។

ពាន​រង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១៩

  • វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ ថ្នាក់​ជាតិ ជើង​ទី​១ ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ទឹក​ដី​ខេត្ត​បាត់ដំបង យូណៃធីត សម្រាប់​ជើង​ទី​១ នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ ២០២៦។

ពាន​រង្វាន់​ក្លិប​អាស៊ាន ASEAN Club Championship រដូវ​កាល ២០២៥-២៦

  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ ទទួល​ក្រុម​ខ្លាំង​មក​ពី​ថៃ Bangkok United នៅ​ថ្ងៃ​ទី២៩ ខែ​មករា ឆ្នាំ ២០២៦ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល B។ ក្លិប​របស់​ថៃ​មួយ​នេះ​ធ្លាប់​បាន​ប្រកាស​ថា មិន​មក​ប្រកួត​នៅ​កម្ពុជា​ទេ​ដោយ​បាន​ស្នើ​សុំ​លេង​នៅ​ទឹក​ដី​កណ្តាល។ ទោះ​បី​ជា​យ៉ាង​ណា ព័ត៌មាន​ចុង​ក្រោយ​បំផុត ក្លិប​ថៃ​មួយ​នេះ​បាន​​ប្រកាស​ពី​កាល​វិភាគ​ប្រកួត​ជា​មួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​ផេក​ផ្លូវ​ការ​របស់​ក្លិបហើយ។

ពាន​រង្វាន់​ទ្វីប​អាស៊ី​កម្រិត​ទី​៣ AFC Challenge League រដូវ​កាល ២០២៥-២៦

  • វគ្គ ៨ ក្រុម​ចុង​ក្រោយ ព្រះ​ខ័ន​រាជ​ស្វាយរៀង និង ភ្នំពេញ​ក្រោន ត្រូវ​ជួប​គ្នា​ពីរ​ជើង​គឺ ថ្ងៃ​ទី​៨ ខែ​មីនា និង​ទី​១២ ខែ​មីនា ដើម្បី​រក​១​ក្រុម​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ តាម​រយៈ​ការ​ជួប​គ្នា​រវាង​ក្រុម​កម្ពុជា​ទាំង​ពីរ​នេះ​មាន​ន័យ​ថា កម្ពុជា មាន​១​ក្រុម​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕

 

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top