ក្លិបកីឡាចំណេញប្រាក់ច្រើនជាងគេទាំង ១០លើលោក មាន៧ក្លិប នៅអាម៉េរិក

Dallas Cowboys ក្លិប​កីឡាបាល់ទាត់​បែប​អាម៉េរិកនៃ​ក្របខណ្ឌ NFL នៅតែ​រក្សា​តំណែង​ចំណាត់ថ្នាក់​លេខ​១ ក្នុងនាមក្រុមកីឡាដែលរកបានប្រាក់ចំណេញខ្ពស់ជាងគេលើលោក ឆ្នាំ២០២៦។​ ក្នុងចំណោម ក្លិបកីឡាដែលរកបានប្រាក់ចំណេញខ្ពស់បំផុតទាំង១០ មាន៧ក្លិបកីឡាឯណោះ ស្ថិតនៅទឹកដីអាម៉េរិក ខណៈក្លិបបាល់ទាត់ Manchester United នៅលេខ១០ ពិភពលោក។

ទស្សនា​វ​ដ្តី​ដ៏​ល្បីឈ្មោះ​ Forbes បានបង្ហាញ​បញ្ជី​ចំណាត់ថ្នាក់​ក្លិប​កីឡា ​ដែលរកបានប្រាក់ ចំណេញប្រចាំឆ្នាំច្រើនជាងគេបំផុត​លើ​លោក នៅ​ឆ្នាំ​២០២៦។ ក្នុងចំណោម១០ក្លិបកីឡា ដែលរកបានប្រាក់ចំណេញច្រើនជាងគេ មាន ៧ក្លិបកីឡាស្ថិតនៅទឹកដីអាម៉េរិក និងក្លិប កីឡាបាល់ទាត់១ប៉ុណ្ណោះ ពីទឹកដីអង់គ្លេស។

ក្លិប Dallas Cowboys មិនត្រឹមតែអាច​រក្សា​តំណែងជា​ក្លិបកីឡាមានតម្លៃថ្លៃជាងគេ រយៈពេល​ ១០​ឆ្នាំ​ជាប់​គ្នានោះទេ​ ថែមទាំងអាចរកបានប្រាក់ចំណេញខ្ពស់ជាងគេទៀតផង។ ក្លិបបាល់ ទាត់បែប​​អាម៉េរិកមួយនេះ រកបានប្រាក់ចំណេញ ៦២៩លានដុល្លារ នៅឆ្នាំ២០២៥។

ក្លិបបាល់បោះ Golden State Warriors នៃលីគកំពូលអាម៉េរិក NBA ស្ថិតនៅ ចំណាត់ថ្នាក់ លេខ២ ដោយរកបានប្រាក់ចំណេញ ៤០៩លានដុល្លារ។ Edmonton Oilers ជាក្លិបកីឡាវាយ កូនឃ្លីលើទឹកក នៃលីគ NHL របស់កាណាដា ទទួលបានប្រាក់ចំណេញប្រចាំឆ្នាំ ២៤៤ លាន ដុល្លារ ស្ថិតនៅលេខ៣ ស្មើក្លិប Los Angeles Rams លីគបាល់ទាត់បែបអាម៉េរិក។

ក្រុមប្រណាំងរថយន្ត Mercedes ក្នុងក្របខណ្ឌ Formula One ជាប់ចំណាត់ថ្នាក់លេខ៥ ដោយ រកបានប្រាក់ចំណេញប្រមាណ ២២៧លាដុល្លារ។ ដោយឡែក ក្លិបបាល់ទាត់ Manchester United រកបានប្រាក់ចំណេញ ១៨៥លានដុល្លារ ទោះមិនឈ្នះជើងឯកអ្វីសោះ និងសូម្បីតែ កៅ អី UEFA Champions League។ ក្លិបយយ្សអង់គ្លេសមួយនេះ ស្ថិតនៅចំណាត់ថ្នាក់ទី១០ និង ជាក្លិបបាល់ទាត់តែមួយគត់ ដែលស្ថិតក្នុងតារាង Top 10។

​ខាងក្រោម​នេះ ជា​បញ្ជី​ឈ្មោះ​ក្លិបកីឡា ដែលទទួលបានប្រាក់ចំណេញច្រើនជាងគេលើលោកប្រចាំ ​ឆ្នាំ២០២៦៖

១. Dallas Cowboys លីគបាល់ទាត់បែបអាម៉េរិក ចំណេញ ៦២៩លានដុល្លារ

២. Golden State Warriors ក្រុមបាល់បោះ នៃលីគ NBA ចំណេញ ៤០៩លានដុល្លារ

៣. Los Angeles Rams លីគបាល់ទាត់បែបអាម៉េរិក ចំណេញ ២៤៤លា ដុល្លារ

៣. Edmonton Oilers ក្រុមកីឡាវាយកូនបាល់លើទឹកកកកាណាដា ចំណេញ ២៤៤ លានដុល្លារ

៥. Mercedes ក្រុមប្រណាំងរថយន្ត F1 ចំណេញ ២២៧លាដុល្លារ

៦. New England Patriots លីគបាល់ទាត់បែបអាម៉េរិក ចំណេញ ២២២លាដុល្លារ

៧. Atlanta Hawks ក្រុមបាល់បោះ នៃលីគ NBA ចំណេញ ២០៣លានដុល្លារ

៧. Philadelphia 76ers ក្រុមបាល់បោះ នៃលីគ NBA ចំណេញ ២០៣លានដុល្លារ

៩. Houston Rockets ក្រុមបាល់បោះ នៃលីគ NBA ចំណេញ ១៩១លានដុល្លារ

៩. Toronto Maple Leafs ក្រុមកីឡាវាយកូនបាល់លើទឹកកកអាម៉េរិក ចំណេញ ១៩១លានដុល្លារ

១០. Manchester United ចំណេញ ១៨៥ ​លាន​ដុល្លារ​៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top