ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Oh Hyeon-gyu ចាកចេញពី Genk ទៅចូលរួមជាមួយ Besiktas

ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Oh Hyeon-gyu បានចូលរួមជាមួយក្លឹប Besiktas ក្នុងកិច្ចសន្យារយៈពេល 3 ឆ្នាំកន្លះក្រោយផ្លាស់ចេញពីក្លឹប Genk នេះបើយោងតាមក្លឹបទួរគីបានប្រកាសកាលពីថ្ងៃពុធ។

ក្លឹបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Besiktas នឹងចំណាយ 14 លានអឺរ៉ូ (16.5 លានដុល្លារ) ទៅឱ្យក្រុមរបស់ប្រទេបែលហ្ស៊ិក។

Besiktas បានបន្ថែមថា “កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខាជាមួយក្លឹប និងកីឡាករទាក់ទងនឹងការផ្ទេរកីឡាករបាល់ទាត់អាជីព Hyeon-gyu Oh”។

អតីតខ្សែប្រយុទ្ធ ក្លឹបCeltic ដែលបានស៊ុតបញ្ចូលទីបាន 6 គ្រាប់ក្នុងចំណោម 24 ប្រកួតលើឆាកអន្តរជាតិឱ្យ កូរ៉េ ខាងត្បូងនឹងពាក់អាវលេខ 9 នៅក្នុងក្លឹប Besiktas។

កីឡាករ Oh អាយុ 24 ឆ្នាំស៊ុតបាន 10 គ្រាប់ក្នុងចំណោម 32 ប្រកួតសម្រាប់ Genk ក្នុងការប្រកួតទាំងអស់៕

ប្រភព៖ NKDNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top