BARCA គ្រោងនឹងលក់ យុវជនម្នាក់នេះរបស់ខ្លួន ដើម្បីយកប្រាក់មកផ្គត់ផ្គង់ក្លិប

ភាគីលោក Hansi Flick បានឈានដល់ការសម្រេចចិត្តបែបនេះ ដោយសារចង់យកប្រាក់ដើម្បីមកផ្គត់ផ្គង់ក្លិប

 យោងតាមការចុះផ្សាយរបស់ អ្នកកាសែត Fabrizio Romano បានបញ្ជាក់ថា ក្លិបអ្នកមានបុណ្យ Barcelona គ្រោងនឹងលក់ កីឡាករ Pablo Torre ទៅឲ្យក្លិប Mallorca។

ភាគីលោក Hansi Flick បានឈានដល់ការសម្រេចចិត្តបែបនេះ ដោយសារចង់យកប្រាក់ដើម្បីមកផ្គត់ផ្គង់ក្លិប ខណៈដែលគេពុំទាន់ដឹងច្បាស់នៅឡើយទេថា កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ព្រមចាកចេញពីក្លិបឬក៏អត់ ស្របពេលកុងត្រានៃការលក់ គឺ Barcelona អាចមានឱកាសទិញយកកីឡាករវ័យ២២ឆ្នាំរូបនេះមករួមក្រុមវិញ។

គួរបញ្ជាក់ផងដែរថា កីឡាករ Pablo Torre ជាកីឡាករបណ្ដុះចេញពីថ្នាលយុវជន La Masia របស់ Barcelona ដោយបានឡើងមកលេងនៅឈុតធំ នៅឆ្នាំ ២០២២ ដោយកាលពីរដូវកាល ២០២៣/២០២៤ Torre ត្រូវក្លិប Barcelona ដាក់ឲ្យក្លិប Girona ខ្ចីជើងផងដែរ៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top