គ្រាប់បាល់របស់ Vipha ធ្វើឪ្យក្រុមកម្ពុជាយកជ័យជម្នះជាប្រវត្តិសាស្ត្រទៅលើក្រុម Guam ក្នុងការប្រកួតមិត្តភាព

គ្រាប់បាល់ដំបូងរបស់ សឿន វិផា បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា យកឈ្នះលើក្រុម Guam ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិដំបូងគេ។

ភ្លៀងធ្លាក់ពេញពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ ប៉ុន្តែវាមិនអាចធ្វើឪ្យប៉ះពាល់ដលស្មារតីក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ឬអ្នកគាំទ្ររបស់ពួកគេឡើយ។
ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិលើកដំបូង ដែលធ្វើឡើងកាលពីថ្ងៃពុធ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះរបស់ខ្លួន។ ហើយពួកគេក៏មិនបានធ្វើឪ្យអ្នកគាំទ្រខកចិត្តទេ។
ការប្រកួតបានបញ្ចប់ទៅដោយកម្ពុជាយកជ័យជម្នះ 1-0 លើក្រុម Guam ដោយសារតែការស៊ុតបញ្ចូលទីយ៉ាងល្អក្នុងតង់ទី 1 ពីសំណាក់ខ្សែប្រយុទ្ធ សឿន វិផា។ គ្រាប់បាល់នោះគឺគ្រប់គ្រាន់ដើម្បីទទួលបានជ័យជម្នះ បើទោះជាកម្ពុជាមានចំណាត់ថ្នាក់ទាបជាងគូប្រកួតរបស់ខ្លួនក្នុងចំណាត់ថ្នាក់ពិភពលោករបស់ FIFA ក៏ដោយ។ បច្ចុប្បន្នកម្ពុជាស្ថិតនៅលេខរៀងទី១១៨ ខណៈក្រុម Guam ស្ថិតនៅលេខ៩៦។