(បរទេស)៖ Paris Saint Germain របស់បារាំង បានឡើងវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup ជាលើកទី១ របស់ពូកគេ ក្រោយទម្លាក់អតីតជើងឯក ៥សម័យកាល Real Madrid ៤ទល់នឹង០ បញ្ចប់វគ្គ ៤ក្រុមចុងក្រោយយប់មិញនេះ។
នេះមានន័យថា ក្រុមជើងឯកអឺរ៉ុប UEFA Champions League 2024-25 មួយនេះបានកំពុងព្យាយាមឈ្នះពាន World Cup សម្រាប់ក្លិបជាលើកដំបូងជំនាន់ទី២១ បន្ទាប់ពីធ្វើមិនបានសម្រេចកាលឆ្នាំ២០២០ ក៏ព្រោះចាញ់ Bayern Munich របស់អាល្លឺម៉ង់ ១-០ ដែលមានកីឡាករស្នូល Angel di Maria, Neymar និង Kylian Mbappe នៅជុំគ្នា។
មុនការប្រកួតមកដល់ អ្នកចាត់ការទូទៅ Paris លោក Luis Enrique បានចាត់ទុកជំនួបទល់នឹងក្រុមអេស្ប៉ាញ Real Madrid ប្រៀបដូចជារូបលោកបានកំពុងដឹកនាំ FC Barcelona ស្របបុរសមកពីតំបន់ Catalan មួយនេះ ព្យាយាមឈ្នះទី៤ ផងដែរសម្រាប់ឆ្នាំ២០២៥ ដ្បិតគូប្រជែងតោខៀវ Chelsea មកពី Premier League រំពឹងឈ្នះពានទី២ បន្ទាប់ពីគ្រងជើងឯកពានលំដាប់ទី៣ ប្រចាំទ្វីបអឺរ៉ុប UEFA Europa Conference League។
គួរបញ្ជាក់ផងថា ជំនួបរវាង PSG និង Chelsea នឹងធ្វើឡើងនៅកីដ្ឋានស្ថិតក្នុងទីក្រុង New Jersey ស្ថិតក្នុងរដ្ឋ New York នាម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា)៕