ប្រធានាធិបតី Trump នឹងចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបញ្ជាក់ថា លោកនឹងចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA Club World Cup នៅថ្ងៃអាទិត្យនេះ ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋ New Jersey។

ព័ត៌មាននេះត្រូវបានប្រកាសក្រោយមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីស្ថាប័ន FIFA ដែលជាអង្គការគ្រប់គ្រងបាល់ទាត់ពិភពលោក បានប្រកាសថា ពួកគេបានបើកការិយាល័យថ្មីមួយនៅ អគារ Trump Tower នៅទីក្រុង New York។
សហរដ្ឋអាមេរិកជាម្ចាស់ផ្ទះនៃការប្រកួត Club World Cup ជាលើកដំបូងហើយក៏ជាដៃគូរៀបចំព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយ ជាមួយកាណាដា និងម៉ិចសិកូផងដែរ។

ក្រុម Chelsea នឹងប្រកួតជាមួយក្រុម Paris Saint-Germain ឬ Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រនៅកីឡាដ្ឋាន MetLife Stadium ដែលជាទីកន្លែងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំក្រោយផងដែរ។
លោក Trump ដែលបានចូលរួមកម្មវិធី Super Bowl កាលពីខែកុម្ភៈ គឺជាអ្នកដឹកនាំក្រុមការងារពិសេសដែលតែងតាំងឡើង ដើម្បីគ្រប់គ្រងការរៀបចំសម្រាប់ព្រឹត្តិការណ៍ទាំងនេះ។

ប្រធាន FIFA លោក Gianni Infantino បាននិយាយថា៖”ពួកយើងបានទទួលការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាល និងពីប្រធានាធិបតី តាមរយៈក្រុមការងារពិសេសរបស់សេតវិមាន សម្រាប់ Club World Cup និង World Cup ឆ្នាំក្រោយ។”
FIFA មានការិយាល័យនៅ Miami ហើយការបើកការិយាល័យនៅ Trump Tower នេះ គឺជាចំណែកដើម្បីពង្រឹងទំនាក់ទំនងរបស់អង្គការជាមួយរដ្ឋបាលអាមេរិក។

Trump ក៏បានបង្ហាញខ្លួនយ៉ាងសកម្មក្នុងវិស័យកីឡា ក្នុងអាណត្តិទីពីររបស់លោក ដោយចូលរួមព្រឹត្តិការណ៍ UFC ជាច្រើន និងសន្យាថា សេតវិមាននឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ UFC មួយនៅឆ្នាំក្រោយ។

ប្រែសម្រួល: 855starsport

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top