Messi ស៊ុតបញ្ចូលទីពីរគ្រាប់ បំបែកកំណត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតនៅ MLS ក្នុងជ័យជម្នះរបស់ Miami

Lionel Messi បានក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតក្នុងលីគ MLS ខណៈដែលគាត់ជួយអោយក្លិប Inter Miami ឈ្នះ New England Revolution ដោយលទ្ធផល 2-1។
ខ្សែប្រយុទ្ធអាហ្សង់ទីនបានស៊ុតបាល់បញ្ចូលទី 2 គ្រាប់ពីរប្រកួតជាប់គ្នា តែគិតត្រឹមពេលនេះគាត់បានស៊ុតបាល់បញ្ចូលទី 14 គ្រាប់ក្នុង 15 ប្រកួតលីគ MLS រដូវកាលនេះ។

ម៉េស៊ីបានចាប់ផ្តើមស៊ុតបញ្ចូលទីជាបន្តបន្ទាប់នៅខែឧសភា ក្នុងជ័យជម្នះ 4-2 លើ Montreal និង 5-1 លើ Columbus មុនពេលចូលរួមព្រឹត្តិការណ៍ FIFA Club World Cup។
កីឡាករវ័យ 38 ឆ្នាំរូបនេះបានស៊ុតចូល 1គ្រាប់ក្នុង 4ប្រកួត នៅព្រឹត្តិការណ៍ Club World Cup ខណៈដែល Miami បានចាញ់ PSG នៅវគ្គ 16ក្រុមចុងក្រោយ។ បន្ទាប់មកគាត់បានត្រឡប់មកលេងវិញក្នុងលីគ ដោយជួយឲ្យ Miami ឈ្នះ Montreal 4-1 សប្ដាហ៍មុន។
អ្នកចាត់ការក្រុម Miami លោក Javier Mascherano បាននិយាយថា៖“ខ្ញុំតែងតែសរសើរថា Messi គឺជាកីឡាករពិសេស។ សម្រាប់ខ្ញុំ គាត់ជាកីឡាករល្អជាងគេនៅក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់។

វាជារឿងអស្ចារ្យណាស់ ពីព្រោះគាត់នៅតែបន្តធ្វើអ្វីៗដែលយើងមិនគិតថានឹងបានឃើញនាពេលបច្ចុប្បន្ន។ គាត់ពិតជាកីឡាករពិសេស ហើយយើងមានសំណាងដែលមានគាត់នៅក្នុងក្រុម។”
Messi បានស៊ុតបញ្ចូលទីនាំមុខ 1-0 នៅនាទីទី 27 ជាមួយនឹងការស៊ុតជើងឆ្វេងក្នុងតំបន់ប៉េណាល់ទីមុនពេលបន្ថែមគ្រាប់ទី 2 នៅនាទី 38 ជាមួយនឹងការស៊ុតបញ្ចូលទីយ៉ាងល្អបន្ទាប់ពី Sergio Busquets បញ្ចូនអោយ។
Carles Gil បានស៊ុតបញ្ចូលទីមួយគ្រាប់ឲ្យ Revolution នៅនាទី 79 ប៉ុន្តែ Miami អាចរក្សាលទ្ធផលរហូតដល់ចប់ការប្រកួត ហើយឡើងទៅចំណាត់ថ្នាក់ទី 5 ក្នុងសមាគមភាគកើត។

គ្រាប់បាល់ស៊ុតជាប់គ្នារបស់ Messi នេះ គឺជាកំណត់ត្រាចុងក្រោយមួយក្នុងចំណោមកំណត់ត្រាច្រើនផ្សេងទៀតដែលគាត់បានបំបែកនៅលីគ MLS ដូចជា៖
-កំណត់ត្រា assist ច្រើនជាងគេក្នុងប្រកួតតែមួយ (5​លើក)
-និងការរួមចំណែករកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រកួតតែមួយ(6លើក)ដែលបានកើតឡើងក្នុងជ័យជម្នះ 6-2 លើ New York Red Bulls កាលពីខែឧសភាកន្លងមក។
ចំពោះគ្រាប់បាល់ដែលជាការចូលរួមចំណែកសរុបមាន 58គ្រាប់ ហើយជាកំណត់ត្រាសម្រាប់ក្លិប Inter Miami។

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top