ក្លឹប Brentford គ្រោងនឹងចុះហត្ថលេខាជាមួយ Henderson បន្ទាប់ពីគេបានចាកចេញពី Ajax

ខ្សែបម្រើជម្រើសជាតិអង់គ្លេស Jordan Henderson នឹងចុះហត្ថលេខាជាមួយក្លឹប Brentford បន្ទាប់ពីគាត់បានចាកចេញពី Ajax នៅដើមសប្ដាហ៍នេះ។
កីឡាករវ័យ 35 ឆ្នាំរូបនេះនឹងចូលរួមជាមួយក្រុម Bees ក្នុងកិច្ចសន្យារយៈពេល 2 ឆ្នាំ បន្ទាប់ពីក្លឹបហូឡង់បានយល់ព្រមបញ្ចប់កិច្ចសន្យារបស់គេមួយឆ្នាំមុនពេលកំណត់។

Henderson បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹបធំៗជាច្រើននៅអង់គ្លេស និងអឺរ៉ុប ប៉ុន្តែក្លឹប Brentford បានឈ្នះការប្រកួតដណ្ដើមដើម្បីចុះហត្ថលេខាជាមួយអតីតប្រធានក្រុម Liverpool ។
ការលេងក្នុងក្របខ័ណ្ឌ Premier League នឹងផ្តល់ឱកាសល្អឱ្យ Henderson មានឈ្មោះក្នុងបញ្ជីជម្រើសជាតិអង់គ្លេសរបស់គ្រូបង្វឹក Thomas Tuchel មុនព្រឹត្តិការណ៍ World Cup នៅរដូវក្ដៅក្រោយនេះ។

ខ្សែ​បម្រើ​ជម្រើស​ជាតិ​អង់​គ្លេសរូបនេះ នឹងជួយបំពេញចន្លោះដែលបានបាត់បង់ក្រោយប្រធានក្រុម Brentford មុននោះ Christian Norgaard បានចូលរួមជាមួយ Arsenal។
ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងត្រូវបានរំពឹងថានឹងបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខនេះ។
ការផ្លាស់ប្តូរទៅ Brentford នេះ នឹងជួយឲ្យ Henderson ត្រឡប់មកលេងនៅ Premier League វិញ បន្ទាប់ពីចាកចេញពី Liverpool នៅឆ្នាំ 2023។

ក្នុងរយៈពេល 12 ឆ្នាំនៅ Anfield គាត់បានឈ្នះពានរង្វាន់ Premier League (ជាជ័យជម្នះលើកដំបូងក្នុងរយៈពេល 30 ឆ្នាំរបស់ក្លឹប), Champions League, FA Cup, ពាន League Cup 2 ដង, Club World Cup, UEFA Super Cup និង Community Shield។
Henderson បានចាកចេញពី Liverpool ទៅ Al-Ettifaq ប៉ុន្តែពេលវេលារបស់គេនៅ Saudi Pro League មានរយៈពេលតិច មុនពេលចូលរួមជាមួយ Ajax នៅខែមករា ឆ្នាំ 2024។
គាត់បានចូលលេងជាង 50ប្រកួតសម្រាប់ក្លឹប Ajax ប៉ុន្តែបានចាកចេញពីក្លឹបនោះ បន្ទាប់ពីខកខានឈ្នះពានរង្វាន់លីគ ដោយ PSV Eindhoven បានគ្រងតំណែងជើងឯកនៅថ្ងៃចុងក្រោយនៃរដូវកាលមុន។

Henderson មិនមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិនៅ Euro 2024 របស់ Gareth Southgate ទេ ខណៈដែលគាត់មិនបានលេងឱ្យក្រុមអង់គ្លេសចាប់តាំងពីឆ្នាំ 2023 ។
បន្ទាប់ពីការតែងតាំងលោក Tuchel ជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសក្នុងខែមករា Henderson បានជាប់ឈ្មោះនៅក្នុងបញ្ជីជម្រើសជាតិ ដោយបានបង្ហាញខ្លួនចំនួន 3 ដង។

ប្រែសម្រួលដោយ: 855starsport

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top