UEFA សម្រេចកាត់ Palace ទៅលេងនៅ Conference League ខណៈម្ចាស់ក្លិបចាត់ទុកថា ជាការកាត់ក្តីដ៏អាក្រក់បំផុត

(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានជូនដំណឺងទៅកាន់ក្លិប Cystal Palace កាលពីថ្ងៃសុក្រម្សិលមិញ ដែលពួកគេមានកៅអីលេងត្រឹមវគ្គចែកពូលពានកម្រិតទី៣ អឺរ៉ុប Conference League រដូវកាលក្រោយ ដោយទុកកៅអី Europa League អាចត្រូវបានជំនួសដោយ Nottingham Forest ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ ក្នុងលីគរដូវកាល។

ភ្លាមៗនោះដែរ លោក Steve ម្ចាស់ក្លិបឥន្រ្ទីមួយនេះបានចាត់ទុកថាការសម្រេចចិត្តនេះ «ជាការសម្រេចចិត្តដ៏មិនត្រឹមត្រូវបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់»។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ទោះជាយ៉ាងណា UEFA ក៏បានបង្ហើបដែរ ក្លិបលេងនៅ Premier League របស់អង់គ្លេសមួយនេះ អាចដាក់ពាក្យប្តឹងទៅតុលាការកីឡា CAS ជាបន្តទៀតបាន។

ជាការកត់សម្គាល់ផងដែរ Crystal Palace បានយកឈ្នះ Manchester City ដណ្តើមបានពាន FA Cup រដូវកាលមុន ដែលពួកគេទទួលបានកៅអីវគ្គចែកពូលស្វ័យប្រវត្តិមួយនៅពានលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាល ២០២៥-២៦ ក៏ប៉ុន្តែជាអកុសល ក្លិបមួយនេះមានម្ចាស់ច្រើន ដោយខុសទៅនឹងលក្ខខណ្ឌរបស់ UEFA។

កន្លងមក Palace ក៏បានបដិសេធថាលោក John Textor ដែលជាម្ចាស់ផងនោះ ពុំមានឥទ្ធិពលពីការសម្រេចណាមួយក្នុងក្លិបនេះឡើយ ក៏ប៉ុន្តែ Premier League មិនទទួលយកឡើយ៕

ប្រភព៖ freshnewsasia

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top