Dzeko ម្ចាស់កំណត់ត្រាគ្រាប់បាល់ច្រើនរបស់បូស្នី ចុះកិច្ចសន្យា ១ឆ្នាំលេងឱ្យ Fiorentina

(បរទេស)៖ ខ្សែប្រយុទ្ធ Edin Dzeko អតីតប្រធានក្រុមជម្រើសជាតិបូស្នី ដែលរកបាន ៦៨គ្រាប់ច្រើនជាងគេ ពីការចូលេង ១៤១ប្រកួតផងនោះ បានចុះកិច្ចសន្យា ១រដូវកាលលេងឱ្យ Fiorentina របស់អ៉ីតាលី។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

Dzeko ដែលលេចធ្លោខ្លាំងកាលលេងនៅ Manchester City បានមកលេងនៅលីគកំពូល Serie A ជាថ្មី ក្រោយចប់កិច្ចសន្យាជាមួយ Fenerbahce នៃលីគកំពូលតួកគី ដែលកិច្ចសន្យាថ្មីនេះនឹងមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៦ ពោលគឺរូបគេមានវ័យ ៤០ឆ្នាំតែម្តង។

មុនពេលចាកចេញទៅចូលរួមជាមួយ Fenerbahce អតីតប្រធានក្រុមជម្រើសជាតិបូស្នីរូបនេះ ក៏ធ្លាប់លេងឱ្យក្លិប AS Roma និង Inter Milan ផងដែរ នៅពេល Fiorentina ជាក្លិបអ៉ីតាលីទី៣ ដែល Dzeko ប្រកបអាជីពបាល់ទាត់ ក្រោយពេលចប់កិច្ចសន្យាជាមួយក្លិបតួកគីនាអំឡុងខែឧសភា ឆ្នាំ២០២៥។

Fiorentina បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ នៅក្របខណ្ឌ Serie A រដូវកាលមុន ដែលទទួលបានកៅអីវគ្គចែកពូល ក្នុងពានរង្វាន់កម្រិតទី៣ អឺរ៉ុប UEFA Europa Conference League រដូវកាលថ្មីទៀតផង។

ប្រភព៖ freshnewsasia

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top