Pacquiao ថា ចង់ប៉ះម្ចាស់ខ្សែក្រវាត់ WBC ម្តងទៀត ក្រោយប្រកួតស្មើ

(បរទេស)៖ កីឡាករប្រដាល់ Manny Pacquiao បានថ្លែងថា ចង់ជួប Mario Barrios ម្ចាស់ខ្សែក្រវាត់ WBC Welterweight ម្តងទៀត ក្រោយទទួលបានលទ្ធផលស្មើគ្នានាព្រឹកថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា)។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ចៅក្រមទី១ បានដាក់ពិន្ទុឱ្យកីឡាករម្ចាស់ផ្ទះអាមេរិក វ័យ ៣០ឆ្នាំ Barrios ឈ្នះ PacMan ១១៥-១១៣ ខណ:ចៅក្រម ២រូបផ្សេងទៀតបានដាក់ពិន្ទុស្មើ ១១៤-១១៤។

ក្រោយប្រកាសលទ្ធផលស្មើនេះដែរ ខ្លាកំណាចចាស់វស្សាប្រចាំអាស៊ី វ័យ ៤៦ឆ្នាំ Pacquiao បានថ្លែងថា «ខ្ញុំគិតថា ខ្ញុំនឹងឈ្នះការប្រកួតនេះ។ វាគឺជាការប្រកួតដ៏ជក់ចិត្ត និងអស្ចារ្យបំផុត ក៏ព្រោះតែដៃគូរបស់គឺជាជើងខ្លាំង ដែលញងឱ្យខ្ញុំចង់ប្រកួតម្តងទៀត»

ទៅជាយ៉ាងណា Pacquiao បានធ្វើការហ្វឹកហាត់ត្រឹមតែ ២ខែប៉ុណ្ណោះ ក្រោយពីការចេញពីការចូលនិវត្តន៍នាអំឡុងខែឧសភា ឆ្នាំ២០២៥ និងជាការលើកដំបូងផងដែរ ចាប់ពីឆ្នាំ២០២១ ដោយបានចាញ់កីឡាករគុយបា Yordenis Ugas របូតខ្សែក្រវាត់ WBA ថែមទៀតផង។

វាមានរយៈពេល ៦ឆ្នាំផងដែរដែល Manny Pacquiao ប្រកួតលក្ខខណ្ឌអាជីពមិនទាន់ឈ្នះ គិតចាប់តាំងឈ្នះ Keith Thurman ដោយពិន្ទុឯកច្ឆន្ទកាលឆ្នាំ២០១៩៕

ប្រភព៖ FRESH NEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top