Alexander Isak បានប្រាប់ក្លិប Newcastle United ថា គាត់ចង់ ‘ស្វែងរកឱកាសផ្លាស់ប្ដូរក្លិប’បន្ទាប់ពីខ្សែប្រយុទ្ធត្រូវបានចាកចេញ ពីដំណើរកម្សាន្តមុនរដូវកាលរបស់ក្លឹបទៅកាន់ប្រទេសសិង្ហបុរី។
Isak បានបង្ហាញខ្លួនដ៏លេចធ្លោក្នុងរដូវកាលមុន នៅក្នុង Premier League ដោយរកបានគ្រាប់បាល់ចំនួន ២៣គ្រាប់ហើយក៏ជាកីឡាករសំខាន់ក្នុងការឈ្នះពាន Carabao Cupរបស់ Newcastle ផងដែរ។
ដោយសារតែទម្រង់លេងដ៏លេចធ្លោរបស់គាត់ ខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែតត្រូវបានត្រូវបានក្លឹបធំៗចាប់អារម្មណ៍ដូចជាក្លឹប Liverpool, Arsenal និង Al Hila lក្នុងរដូវក្តៅនេះ។
Newcastle នៅតែប្រកាន់ជំហរថាកីឡាករស៊ុយអែតមិនមែនសម្រាប់លក់ទេ ប៉ុន្តែបើយោងតាមកាសែត Daily Mail ឥឡូវនេះ Isak បានដកការសម្រេចចិត្តចេញពីដៃរបស់ពួកគេ។
⚠️ ទោះបីជា Liverpool ទើបតែចុះហត្ថលេខាទៅលើ Hugo Ekitike ជាមួយតម្លៃ £79 លាន, ក៏មានការបញ្ជាក់ថា Liverpool កំពុងពិចារណាសំណើកំណត់ត្រា £150 លាន ដើម្បីទិញ Isak ផងដែរ។
🗣 អ្នកសារព័ត៌មាន Fabrizio Romano ក៏បានបញ្ជាក់ដូចគ្នា ហើយគេបាននិយាយថា Newcastle កំពុងពិចារណាជម្រើសជំនួសកីឡាកររូបនេះផងដែរ។
Eddie Howe បាននិយាយអំពី Isak “បាទ ខ្ញុំមានការពិភាក្សាជាមួយគាត់ តែវាមិនមែនជារឿងចម្លែកទេ។ខ្ញុំគោរពអាជីពរបស់កីឡាករ។Alex ពិតជាល្អ គាត់ហ្វឹកហាត់បានល្អហើយខ្ញុំយល់ថានឹងមានសំពាធជុំវិញគាត់ខ្លាំង។កីឡាករល្អៗពិតជាពិបាករក—ពិបាកទិញ និងពិបាកអភិវឌ្ឍ។ ដូច្នេះពេលអ្នកមានគាត់ អ្នកត្រូវថែរក្សា។ ពួកយើងពិតជាចង់រក្សាគាត់ឱ្យនៅជាមួយក្រុម។”
ប្រែសម្រួលដោយ: 855starsport