Hernandez អតីតកីឡាករល្បី Man Utd រងទណ្ឌកម្ម ពីបទរើសអើងភេទ

(បរទេស)៖ អតីតខ្សែប្រយុទ្ធក្លិបបិសាចក្រហម Manchester United គឺ Javier Hernandez រហស្សនាម Chicharito ត្រូវបានរងពិន័យ និងស្ថិតក្រោមការស៊ើបអង្កេតផងដែរ ក្រោយបញ្ចេញមតិរិះគន់ទាក់ទងនឹងស្រ្តីភេទនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ខ្សែប្រយុទ្ធចាស់វស្សា វ័យ ៣៧ឆ្នាំសញ្ជាតិមិចស៊ិករូបនេះបានបញ្ចេញមតិនៅលើបណ្តាញសង្គម Tik Tok របស់ខ្លួនថា «ភាពបរាជ័យ និងដើរតាមបុរស។ ចូរកុំខ្លាចដែលបានកើតមកជាមនុស្សស្រី ដែលត្រូវបានដឹកមុខដោយបុរសនោះ»

ភ្លាមៗនោះដែរ សហព័ន្ធបាល់ទាត់មិចស៊ិក ហៅកាត់ថា FMF បានចេញប្រតិកម្មទៅនឹងមតិរបស់ខ្សែប្រយុទ្ធដែលកំពុង ប្រកបអាជីពបាល់ទាត់ក្នុងក្លិប Chivas លេងនៅ Liga MX ជុំវិញការម៉ាក់ងាយស្រ្តីភេទ ដែលជាការរំលោភបំពាន និងប្រឆាំងទៅនឹងយ៉េនឌ័រ ក្នុងកីឡាថែមទៀតផង។

ជាមួយគ្នានោះ លោកស្រី Claudia Sheinbaum ប្រធានាធិបតីស្រ្តីលើកដំបូងរបស់មិចស៊ិក ក៏បានចេញមកប្រតិបតទៅនឹង Chicharito ផងដែរ ដោយលោកស្រីបានចាត់ទុកថា «Chicharito ជាកីឡាករបាល់ទាត់ដ៏ល្អមួយរូប ក៏ប៉ុន្តែមិនគួរណាមានគំនិតបែបនេះចំពោះស្រ្តីឡើយ…គាត់នៅមានរឿងរ៉ាវច្រើនទៀតដែលត្រូវរៀនសូត្រ»

Hernandez គឺជាអតីតប្រធានក្រុម និង Top scorer ផងដែររបស់មិចស៊ិក ដែលត្រូវបានក្លិបអង់គ្លេស Man Utd ទិញពី Chivas ក្នុងឆ្នាំ២០១០ ដែលចំណាយពេលលេងនៅកីឡដ្ឋាន Old Trafford ៤ឆ្នាំ រួមចំណែកជួយពួកគេឈ្នះពានលីគ Premier League បាន ២លើកទៀតផង៕

ប្រភព៖ FRESH NEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top