ម្ចាស់ពានឯកត្តជននីមួយៗក្នុងពានលីគបាល់ទះពិភពលោក FIVB Men’s Volleyball Nations League ២០២៥ ត្រូវបានរកឃើញជាផ្លូវការ ខណៈអ្នកឈ្នះពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ បានទៅលើអ្នកបាំងកណ្តាលរបស់ក្រុមបាល់ទះជម្រើសជាតិ ប៉ូឡូញ Jakub Kochanowski។
ការប្រកួតពាន FIVB Men’s Volleyball Nations League ២០២៥ បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី ២ ខែ សីហា។ ក្នុងនោះក្រុមជើងឯកបានទៅលើក្រុមជម្រើសជាតិ ប៉ូឡូញ បន្ទាប់ពីពួកគេយកឈ្នះលើក្រុមជម្រើសជាតិ អ៉ីតាលី នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣ សិតទល់នឹង ០។ ចំណែកក្រុម ប្រេស៊ីល បានចំណាត់ថ្នាក់លេខ ៣ និងក្រុមជម្រើសជាតិ ស្លូវេនី បានចំណាត់ថ្នាក់លេខ ៤។
យ៉ាងណា អ្នកឈ្នះពានឯកត្តជនទាំង ៦ ត្រូវបានប្រកាសជាផ្លូវការហើយកាលពីថ្ងៃទី ៤ ខែ សីហា យប់មិញ។ ក្នុងនោះអ្នកឈ្នះពាន លីប៉ើរ៉ូល្អបំផុត បានទៅលើកីឡាករ ប្រេស៊ីល Maique Nascimento។ អ្នកឈ្នះពានអ្នកប៉ះសេល្អបំផុត បានទៅលើកីឡាករ បារាំង Simone Giannelli។ ចំណែកអ្នកឈ្នះពាន អ្នកបាំងកណ្តាលល្អបំផុត បានទៅលើកីឡាករ ប៉ូឡូញ Jakub Kochanowski និងកីឡាករ ស្លូវេនី Jan Kozamernik។
អ្នកឈ្នះពាន ស្មាត់ឆ្វេងល្អបំផុត បានទៅលើកីឡាករ ប៉ូឡូញ Kewin Sasak។ រីឯអ្នកឈ្នះពានស្មាត់ស្តាំល្អបំផុតបានទៅលើកីឡាករកីឡាករ ប៉ូឡូញ Wilfredo León និងកីឡាករ អ៉ីតាលី Alessandro Michieletto។ ចុងក្រោយពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ (MVP) បានទៅលើកីឡាករ Jakub Kochanowski របស់ជម្រើសជាតិ ប៉ូឡូញ។
គួរបញ្ជាក់ថា អ្នកឈ្នះពានឯកត្តជននីមួយៗ គឺទទួលបានប្រាក់លើកទឹកចិត្តចំនួន ១ ម៉ឺនដុល្លារអាមេរិកដូចគ្នា លើកឡើងតែអ្នកឈ្នះពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ ដែលទទួលបានលើសគេរហូតដល់ទៅ ៣ ម៉ឺនដុល្លារអាមេរិក៕
ប្រភព៖ KAMPUCHEATHMEY