ខ្សែប្រយុទ្ធឆ្នើមរបស់ Liverpool កីឡាករ Mohamed Salah បានបង្ហាញជម្រើស ៥ នាក់ក្នុងក្តីស្រមៃរបស់ខ្លួន ខណៈក្នុងនោះមានទាំង Cristiano Ronaldo និង Lionel Messi។
ថ្លែងនៅក្នុងកិច្ចសម្ភាសខ្លីមួយជាមួយទំព័រ Ballon d’Or ខ្សែប្រយុទ្ធសញ្ជាតិ អេហ្ស៊ីប វ័យ ៣៣ ឆ្នាំ បានជ្រើសរើសកីឡាករឆ្នើមៗ ៥ នាក់ ដែលជាជម្រើសក្នុងក្តីស្រមៃរបស់ខ្លួន។ ក្នុងនោះ Salah បានជ្រើសរើស Leo Messi, Cristiano Ronaldo, Zinedine Zidane, Ronaldo Nazario និងរូបគាត់ខ្លួនឯង។
ចំពោះកីឡាករទាំង ៥ នាក់ខាងលើ ដែល Salah បានជ្រើសរើស ហាក់មានការភ្ញាក់ផ្អើលដែរ ដោយក្នុងចំណោមកីឡាករទាំង ៥ នាក់នោះ គឺពុំមានអ្នកចាំទី ខ្សែការពារ ឬ ខ្សែបម្រើសូម្បីម្នាក់ ពោលគឺសុទ្ធតែជាខ្សែប្រយុទ្ធសុទ្ធតែម្តង៕
ប្រភព៖ KAMPUCHEATHMEY



