ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាអាយុ២០ឆ្នាំ (U20) ត្រូវប្រកួតជាមួយក្រុម U20 នារីលីប៉ង់ វេលាម៉ោង ២:៣០នាទី រសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២៥ វគ្គជម្រុះក្នុងពូលពានរង្វាន់នារីអាស៊ី AFC U20 Women’s Asian Cup 2026 នៅប្រទេសចិន។
នេះជាស្ថិតិថ្មីសម្រាប់ក្រុមបាល់ទាត់នារីកម្ពុជាអាយុ ២០ឆ្នាំដែលមានឈ្មោះចូលរួមប្រកួតក្នុងពានរង្វាន់នារីកម្រិតអាស៊ី ពីព្រោះកន្លងមកមិនធ្លាប់បានចូលរួមឡើយ ហើយមានតែក្រុមធំប៉ុណ្ណោះដែលមានសកម្មភាពលើឆាកអន្តរជាតិ។
ក្រុមនារីកម្ពុជា ស្ថិតនៅពូល E ដែលមានក្រុមនារីម្ចាស់ផ្ទះ ចិន លីប៉ង់ និងស៊ីរី។ នៅថ្ងៃទី៨ ក្រុមនារីកម្ពុជា ត្រូវប៉ះម្ចាស់ផ្ទះ ចិន និងចុងក្រោយ ប៉ះ ក្រុមនារីស៊ីរី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥។ ការប្រកួតនេះក្រុមនីមួយៗមានពេលវេលាសម្រាកតែ២ថ្ងៃប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការប្រកួតជម្រុះក្នុងពូលនេះមានក្រុមចំនួន ៣៣ ដែលត្រូវបានបែងចែកជា ៨ ពូល ហើយពូលចំនួន ៧ មាន ៨ក្រុម និង ១ ពូលទៀតមាន ៥ក្រុម។ បន្ទាប់ពីបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល ក្រុមលេខ១ក្នុងពូលទាំង ៨ និងក្រុមលេខ ២ ល្អបំផុតចំនួន ៣ សរុប ១១ ក្រុម បូកនឹងម្ចាស់ថៃ ត្រូវជា ១២ក្រុម សម្រាប់ការប្រកួត ជុំចុងក្រោយ នៅឆ្នាំ ២០២៦៕
ប្រភព៖ KAMPUCHEATHMEY