ពាន​សម្តេច​តេជោ​ថ្នាក់​ខេត្ត សប្តាហ៍ទី៣ បញ្ចប់​២គូ ខណៈធ្លាយគ្រាប់បាល់សរុបដល់ ១៣ គ្រាប់

ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ រដូវកាល ២០២៥/២៦ (ថ្នាក់ខេត្ត) សម្រាប់សប្តាហ៍ទី ៣ បានបញ្ចប់ចំនួន ២ គូនៅថ្ងៃ ពុធ ទី ០៦ ខែ សីហា ឆ្នាំ ២០២៥ នេះ។

ក្នុងនោះក្រុម​បាល់ទាត់ខេត្តត្បូងឃ្មុំ ទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ ដោយបានយកឈ្នះលើក្រុមមន្ទីរ អយក ខេត្តស្វាយរៀង ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦ ទល់នឹង ០។ ចំណែកមួយគូទៀត ក្រុមមន្ទីរអយក ខេត្តកំពង់ចាម ពិតជាធ្វើបានល្អមែនទែន ដោយបានយកឈ្នះលើ ក្រុមមន្ទីរ អយក ខេត្តព្រៃវែង ក្នុងលទ្ធផល ៦ ទល់នឹង ១។

លទ្ធផល សប្តាហ៍ទី

  • ក្រុម​បាល់ទាត់ខេត្តត្បូងឃ្មុំ ៦-០ មន្ទីរ អយក ខេត្តស្វាយរៀង
  • ក្រុមមន្ទីរអយក ខេត្តកំពង់ចាម ៦-១ មន្ទីរ អយក ខេត្តព្រៃវែង។

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top