ពានសម្តេចតេជោថ្នាក់ខេត្ត សប្តាហ៍ទី៣ បញ្ចប់២គូ ខណៈធ្លាយគ្រាប់បាល់សរុបដល់ ១៣ គ្រាប់ពត៌មានថ្មីៗ / Leave a Comment ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ រដូវកាល ២០២៥/២៦ (ថ្នាក់ខេត្ត) សម្រាប់សប្តាហ៍ទី ៣ បានបញ្ចប់ចំនួន ២ គូនៅថ្ងៃ ពុធ ទី ០៦ ខែ សីហា ឆ្នាំ ២០២៥ នេះ។ ក្នុងនោះក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ ទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ ដោយបានយកឈ្នះលើក្រុមមន្ទីរ អយក ខេត្តស្វាយរៀង ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦ ទល់នឹង ០។ ចំណែកមួយគូទៀត ក្រុមមន្ទីរអយក ខេត្តកំពង់ចាម ពិតជាធ្វើបានល្អមែនទែន ដោយបានយកឈ្នះលើ ក្រុមមន្ទីរ អយក ខេត្តព្រៃវែង ក្នុងលទ្ធផល ៦ ទល់នឹង ១។លទ្ធផល សប្តាហ៍ទី៣ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ ៦-០ មន្ទីរ អយក ខេត្តស្វាយរៀងក្រុមមន្ទីរអយក ខេត្តកំពង់ចាម ៦-១ មន្ទីរ អយក ខេត្តព្រៃវែង។ ប្រភព៖ KAMPUCHEATHMEY
ភារកិច្ចដ៏ធំសម្បើមរបស់ក្រុមបាល់ទាត់ Barcelona: តើខែមេសាឆ្នាំ 2025 នឹងនាំមកនូវភាពអស្ចារ្យមកកាន់ពហុកីឡាដ្ឋាន Camp Nou ដែរឬទេ ពត៌មានថ្មីៗ