អ្នកលេងតួនាទីស្មាត់ឆ្វេងរបស់ក្រុមបាល់ទះជម្រើសជាតិ ជប៉ុន Yuji Nishida បានស្ថិតនៅក្នុងបញ្ជីកីឡាករ កីឡាការិនីបាល់ទះកំពូលទាំង ៥ រូបដែលហក់លោតវាយបាល់បានខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក។
នេះជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលផងដែរ ដែលកីឡាករ Yuji Nishida បានក្លាយជាកីឡាករមកពីទ្វីប អាស៊ី ម្នាក់គត់ ស្ថិតក្នុងអត្តពលិកទាំង ៥ រូប ហក់វាយបាល់ខ្ពស់ជាងគេបំផុត។ ដោយឡែក រឿងដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះ គឺក្នុងចំណោមអត្តពលិកទាំង ៥ នាក់នេះ ក៏មានកីឡាការិនីម្នាក់ផងដែរ។
ខាងក្រោមនេះ ជាឈ្មោះអត្តពលិកបាល់ទះទាំង ៥ ជាប់ឈ្មោះហក់វាយបាល់ខ្ពស់ជាងគេបំផុតគិតត្រឹមខែ សីហា ឆ្នាំ ២០២៥ នេះ៖
លំដាប់ទី៥. កីឡាករ អាមេរិក Ben Patch៖ កីឡាកររូបនេះមានវ័យ ៣១ ឆ្នាំ និងមានកម្ពស់ ២.០៣ ម៉ែត្រ។ រូបគេអាចលោតវាយបានកម្ពស់ ៣.៨២ ម៉ែត្រ និងលោតបាំងបានកម្ពស់ ៣.៥៨ម៉ែត្រ។
លំដាប់ទី៤. កីឡាករ ជប៉ុន Yuji Nishida៖ អ្នកលេងតួនាទីស្មាត់របស់ក្រុម Osaka Bluteon វ័យ ២៥ ឆ្នាំរូបនេះមានកម្ពស់ត្រឹមតែ ១.៨៦ ម៉ែត្រ ប៉ុន្តែអាចលោតវាយបានកម្ពស់ ៣.៤៦ ម៉ែត្រ និងលោតបាំងការពារបានកម្ពស់ ៣.៣០ម៉ែត្រ។
លំដាប់ទី៣. អតីតកីឡាការិនី គុយបា Mireya Luis៖ អតីតកីឡាការិនីវ័យ ៥៧ ឆ្នាំកម្ពស់ ១.៧៥ ម៉ែត្ររូបនេះធ្លាប់លេងឱ្យជម្រើសជាតិ គុយបា ពីឆ្នាំ ១៩៨៣ ដល់ ២០០១។ អ្នកនាងអាចលោតវាយបានកម្ពស់ ៣.៣៩ ម៉ែត្រ និងលោតបាំងការពារបានកម្ពស់ ៣.២៥ម៉ែត្រ។
លំដាប់ទី២. កីឡាករ គុយបា Leonel Marshall៖ កីឡាករវ័យ ៤៥ ឆ្នាំកម្ពស់ ១.៩៦ ម៉ែត្ររូបនេះ អាចលោតវាយបានកម្ពស់ ៣.៨៣ ម៉ែត្រ និងលោតបាំងការពារបានកម្ពស់ ៣.៤៣ម៉ែត្រ។
លំដាប់ទី១. កីឡាករ ប៊ុលហ្គារី Matey Kaziyski៖ កីឡាកររូបនេះមានវ័យ ៤០ ឆ្នាំ និងកម្ពស់ ២.០២ ម៉ែត្រ។ រូបគេអាចលោតវាយបានកម្ពស់ ៣.៩០ ម៉ែត្រ និងលោតបាំងការពារបានកម្ពស់ ៣.៤៣ម៉ែត្រ។
គួរបញ្ជាក់ថា ចំណាត់ថ្នាក់ ដែលកំណត់ជូនអត្តពលិកបាល់ទះទាំង ៥ រូបនេះ គឺរៀបចំឡើងដោយផ្អែកលើការគិតអំពីកម្ពស់របស់អត្តពលិក និងកម្ពស់នៃការហក់វាយបាល់៕
ប្រភព៖ KAMPUCHEATHMEY