កីឡាករជឺជិតស៊ូជម្រើសជាតិកម្ពុជា គង់ម៉ូណា មិថុរ៉ា និង ទូច ពីរកក្កដា បានចេញដំណើរនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៥ ដើម្បីចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍ប្រកួតកីឡាពិភពលោក (World Games) ឆ្នាំ ២០២៥ នៅទីក្រុង ឈិនទូ សាធារណរដ្ឋប្រជាមានិតចិន។
ផ្អែកលើចំណាត់ថ្នាក់អន្តរជាតិ កីឡាករកម្ពុជាទាំង២រូប មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមប្រកួតកីឡាជឺជីតស៊ូ លើវិញ្ញាសា ADULTS JU – JITSU SHOW OPEN ដែលជាវិញ្ញាសាសម្តែងកម្រិតខ្ពស់បំផុត។
គួរឱ្យដឹងថា កីឡាករទាំង ២ បានដំណើរទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃព្រឹកទី៧ ខែសីហា ឆ្នាំ២០២៥ ខណៈព្រឹត្តិការណ៍ The 2025 World Games មានរយៈពេល ១០ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៥៕
ប្រភព៖KAMPUCEHEATHMEY