កីឡាករជឺជិតស៊ូ មិថុរ៉ា និង ពីរកក្កដា ទៅចូលរួមព្រឹត្តិការណ៍កីឡា​ពិភព​លោក World Games នៅចិន

កីឡាករជឺជិតស៊ូជម្រើសជាតិកម្ពុជា គង់ម៉ូណា មិថុរ៉ា និង ទូច ពីរកក្កដា​ បាន​ចេញ​ដំណើរ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ ២០២៥ ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​ ព្រឹត្តិការណ៍ប្រកួតកីឡាពិភពលោក (World Games) ឆ្នាំ ២០២៥ នៅទីក្រុង ឈិនទូ សាធារណរដ្ឋប្រជាមានិតចិន។

ផ្អែកលើចំណាត់ថ្នាក់អន្តរជាតិ កីឡាករកម្ពុជា​ទាំង២រូប មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ​សម្រាប់​ការ​ចូលរួមប្រកួត​កីឡា​ជឺជីតស៊ូ លើ​វិញ្ញាសា ADULTS JU – JITSU SHOW OPEN ដែល​ជា​វិញ្ញាសា​សម្តែង​កម្រិត​ខ្ពស់​បំផុត។

គួរឱ្យដឹងថា កីឡាករទាំង ២ បាន​ដំណើរទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃ​ព្រឹក​ទី៧ ខែសីហា ឆ្នាំ២០២៥ ខណៈ​ព្រឹត្តិការណ៍ The 2025 World Games មាន​រយៈ​ពេល​ ១០ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៥៕

ប្រភព៖KAMPUCEHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top