លោក​ ឡោ សំណាង​ អ្នក​ចង់ក្លាយជាអ្នក​​ប្រដាល់​អាជីព​ត្រូវ​មាន​មហិច្ឆតាខ្ពស់

អតីត​អ្នក​ប្រដាល់​ លោក​ ឡោ​ សំណាង​ ថា​អ្នក​ដែល​ចង់​ចាប់​អាជីព​ប្រដាល់​ និង​ចង់​ចូល​ហ្វឹកហាត់គុន​ខ្មែរ​​ជា​មួយ​លោក​គឺ​ត្រូវ​មាន​មហិច្ឆតា​ខ្ពស់ កាយសម្បទា​អំណោយផល​ និង​មាន​ចិត្ត​តស៊ូ​ព្យាយាមទើប​អាច​ប្រឡូកក្នុង​វិស័យ​កីឡា​មួយ​នេះ​បាន។

លោក​ ឡោ​ សំណាង​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​នេះ​លោក​មាន​ក្លឹប​ប្រដាល់​ផ្ទាល់​ខ្លួន​មួយ​ហើយ​គឺ​ឡោសំណាង​គុន​ខ្មែរ​ និង​កំពុង​មាន​សិស្ស​ហ្វឹកហាត់​ប្រហែល​ជិត​ ១០នាក់​ហើយ។​ បន្ទាប់​ពី​បង្កើត​ក្លឹប​ថ្មី​នេះ​មក​ក៏មាន​​យុវជន​ច្រើន​ដែល​បាន​សុំ​មក​ហ្វឹកហាត់ជា​មួយ។​

អតីត​អ្នក​ប្រដាល់​ល្បីឈ្មោះ​រូប​បន្ថែម​ទៀត​ថា​ ប្រសិន​បើ​យុវជន​ចង់​ចូល​ហ្វឹកហាត់​ជា​អាជីព​ជា​មួយ​រូប​លោក​គឺ​ត្រូវ​តែ​ជា​អ្នក​មាន​មហិច្ឆតា​ខ្ពស់​​ក្នុង​វិស័យ​មួយ​នេះ​នៅ​ថ្ងៃ​ខាង​មុខ​ កាយសម្បទា​អំណោយ​ផល​ និង​មាន​អត្តចរិក​ល្អ​ផង​ដែរ​ទើប​លោក​ទទួល​យក។​ ចំណែក​អ្នក​ហ្វឹកហាត់​បែប​សុខភាព​មិន​ថ្វី​នោះ​ឡើយ​លោក​រីករាយ​និង​ទទួល​ស្វាគមន៍​ផង​ដែរ។​

បញ្ជាក់​ដែរ​ថា​ លោក​ ឡោ​ សំណាង​ ជា​អតីត​អ្នក​ប្រដាល់​ទម្ងន់​ស្រាល​ល្បីឈ្មោះ​មួយ​រូប​កាល​ពី​មុន​។​ បច្ចុប្បន្ន​លោក​បាន​បង្កើត​ក្លឹប​ថ្មី​មួយ​ឈ្មោះ​ ឡោសំណាង​គុន​ខ្មែរ​ ដែល​មាន​ទីតាំង​​នៅ​មុខ​ព្រលាន​យន្តហោះ។​ ប្រសិន​បើ​យុវជន​ ឬ​អ្នក​ចង់​ហ្វឹកហាត់​បែប​សុខភាព​អាច​ទំនាក់ទំនង​ជា​ទៅ​កាន់​លេខ​របស់​លោក​ផ្ទាល់​ 069 43 53 36 ហើយ​លេខ​នេះ​ក៏​ប្រើ​តេឡេក្រាម​ផង​ដែរ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top