អតីតអ្នកប្រដាល់ លោក ឡោ សំណាង ថាអ្នកដែលចង់ចាប់អាជីពប្រដាល់ និងចង់ចូលហ្វឹកហាត់គុនខ្មែរជាមួយលោកគឺត្រូវមានមហិច្ឆតាខ្ពស់ កាយសម្បទាអំណោយផល និងមានចិត្តតស៊ូព្យាយាមទើបអាចប្រឡូកក្នុងវិស័យកីឡាមួយនេះបាន។
លោក ឡោ សំណាង បានឲ្យដឹងថា នៅពេលនេះលោកមានក្លឹបប្រដាល់ផ្ទាល់ខ្លួនមួយហើយគឺឡោសំណាងគុនខ្មែរ និងកំពុងមានសិស្សហ្វឹកហាត់ប្រហែលជិត ១០នាក់ហើយ។ បន្ទាប់ពីបង្កើតក្លឹបថ្មីនេះមកក៏មានយុវជនច្រើនដែលបានសុំមកហ្វឹកហាត់ជាមួយ។
អតីតអ្នកប្រដាល់ល្បីឈ្មោះរូបបន្ថែមទៀតថា ប្រសិនបើយុវជនចង់ចូលហ្វឹកហាត់ជាអាជីពជាមួយរូបលោកគឺត្រូវតែជាអ្នកមានមហិច្ឆតាខ្ពស់ក្នុងវិស័យមួយនេះនៅថ្ងៃខាងមុខ កាយសម្បទាអំណោយផល និងមានអត្តចរិកល្អផងដែរទើបលោកទទួលយក។ ចំណែកអ្នកហ្វឹកហាត់បែបសុខភាពមិនថ្វីនោះឡើយលោករីករាយនិងទទួលស្វាគមន៍ផងដែរ។
បញ្ជាក់ដែរថា លោក ឡោ សំណាង ជាអតីតអ្នកប្រដាល់ទម្ងន់ស្រាលល្បីឈ្មោះមួយរូបកាលពីមុន។ បច្ចុប្បន្នលោកបានបង្កើតក្លឹបថ្មីមួយឈ្មោះ ឡោសំណាងគុនខ្មែរ ដែលមានទីតាំងនៅមុខព្រលានយន្តហោះ។ ប្រសិនបើយុវជន ឬអ្នកចង់ហ្វឹកហាត់បែបសុខភាពអាចទំនាក់ទំនងជាទៅកាន់លេខរបស់លោកផ្ទាល់ 069 43 53 36 ហើយលេខនេះក៏ប្រើតេឡេក្រាមផងដែរ៕
ប្រភព៖ KAMPUCHEATHMEY