លោក​ អេ ភូថង​ រីករាយ​ពេលឃើញ​ស្ថានការណ៍​ធូរស្រាលបែប​នេះ​​ឆាប់បាន​ក្មេងៗ​ឡើង​ប្រកួត​វិញ

លោក​ អេ​ ភូថង​ ថា​លោក​ពិត​ជា​រីករាយ​ជា​ខ្លាំង​ពេល​ឃើញ​ស្ថានការណ៍​ព្រំដែន​ធូរស្រាល​ឡើង​វិញ​បែប​នេះ​អាច​នឹង​មាន​ការប្រកួត​ប្រដាល់​តាម​ស្ថានីយ​ផ្សេងៗ​ឡើង​វិញឆាប់ៗ។​

គ្រូ​បង្វឹក​ឆ្នើម​លោក​ អេ​ ភូថង​​ បាន​ឲ្យ​ដឹង​ថា​ លោក​រីយរា​ជា​ខ្លាំង​នៅ​ពេល​ឃើញ​ស្ថានការណ៍​ព្រំ​ដែន​ចាប់​ផ្ដើម​ធូរស្រាល​ឡើង​វិញ​បែប​នេះ​។​ លោក​សង្ឃឹម​ថា​​តាម​រយៈ​ស្ថានភាព​ធូរស្រាល​នេះ​នឹង​អាច​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រកួត​នានា​តាម​ស្ថានីយ​ទូរទស្សន៍​ឡើង​វិញ​ឆាប់ៗ​ដើម្បី​ឲ្យ​ក្មេងៗ​បាន​ប្រកួត​រក​ចំណូល​ចិញ្ចឹម​ក្រុម​គ្រួសារ​។​

ការ​ផ្អាក​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ​រូប​លោក​ក៏​ពិបាក​ដែរ​ដោយ​សារ​សិស្សៗ​បន្ត​ស្នាក់នៅ​ហូប​ចុក​ក្នុង​ក្លឹប​ជា​ធម្មតា​ ដូច្នេះ​ការ​ចំណាយ​ផ្សេងៗ​ក៏​ច្រើន​ដូច​គ្នា​ស្រប​ពេល​​មិន​មាន​ចំណូល​នោះ​ឡើយ។​ សិស្សៗ​ពឹង​លើ​ការ​ឡើង​ប្រកួត​ ដូច្នេះ​បើ​មិន​បាន​ប្រកួត​គឺ​ពួកគេ​បាត់​ចំណូល​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដូច​គ្នា។​

បញ្ជាក់​ដែរ​ថា​ បន្ទាប់​រង​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​សៀម​កន្លង​ទៅ​នេះ​រហូត​មាន​ការ​​ប្រយុទ្ធ​គ្នា​ និង​មានស្ថានការណ៍​ព្រំដែន​តានតឹង​ខ្លាំង​ ទន្ទឹម​និង​នោះ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​សម្រេច​ផ្អាក​ការ​ប្រកួត​តាម​ស្ថានីយ​ជា​បណ្ដោះអាសន្ន​ជា​ការ​រួមចំណែក​ផ្ដោត​លើ​បញ្ហា​ព្រំដែន​ផង​ និង​ជា​ការ​ផ្អាក​សកម្មភាព​អ៊ូអរ​ផង​ក្នុង​ពេល​ប្រទែសជាតិ​ជួប​ទុក្ខលំបាក​ដូច​នេះ។​ យ៉ាងណា​បន្ទាប់​ពី​មាន​បទ​ឈប់​បាញ់​នៅ​ថ្ងៃ​ទី២៨​ ខែ​កក្ដដា​ និង​មាន​កិច្ចប្រជុំវិសាមញ្ញ GBC នៅប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ស្ថានការណ៍​ព្រំដែន​កាន់​តែ​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top