សហព័ន្ធ​កីឡា​ទោចក្រយានកម្ពុជា ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ធំ​នៅម៉ាឡេស៊ី​អបអរ​ប្រទេស​នេះ​ជា​ប្រធាន​អាស៊ាន​ 2025

សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​ បាន​ចូលរួម​ព្រឹត្តិការណ៍កីឡា​​ធំមួយ​​ Cycling Tour Solidarity 2025 នៅ​ប្រទេស​ម៉ាឡេស៊ី​ ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ ៦០០០នាក់​ ជា​ការ​អបអរសារទរ​ដែល​ប្រទេស​មួយ​នេះ​ក្លាយ​ជា​ប្រធាន​អាស៊ាន​ ឆ្នាំ​២០២៥។​

លោក​ នូ​ ចំរើន​ អគ្គលេខាធិការ​សហព័ន្ធ​ទោចក្រយាន​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​ដែល​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​បាន​រៀបចំ​នេះ​មាន​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចូលរួម​ទាំង​អស់​សរុប​ប្រមាណ​ជាង​ ៦០០០នាក់​លេង​លើ​ប្រភេទ​កីឡា​ជិះកង់​ រត់​ប្រណាំង​ និង​ដើរ។​

ព្រឹត្តិការណ៍​ធំ​ Cycling Tour Solidarity 2025 ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​រៀបចំ​ឡើង​ក្នុង​គោលបំណង​បណ្ដុះ​ស្មារតី​យុវជន​ឲ្យ​លេង​កីឡា​ ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ផង​ និង​ជា​ការ​អបអរសារទរ​ដែល​ប្រទេស​របស់​គេ​ក្លាយ​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ ​២០២៥​ នេះ។​

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​ បាន​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ធំ​ Cycling Tour Solidarity 2025 ​នេះ​ចំនួន​ ២នាក់​គឺ​លោក​ នូ ចំរើន​ អគ្គលេខាធិការ​ និង​គ្រូ​បង្វឹក​មួយ​រូប​ទៀត។​ កម្មវិធី​នេះ​បិទ​បញ្ចប់​ទៅកាល​ពី​ថ្ងៃ​ទី៩​ ខែ​សីហា ​ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top