ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ត្រូវប្រកួតជាមួយ ក្រុមបាល់ទាត់នារីឥណ្ឌូណេស៊ី វេលាម៉ោង ៧:៣០នាទីយប់នេះ វគ្គសន្សំពិន្ទុក្នុងពូលចុងក្រោយជាមួយពានរង្វាន់នារីអាស៊ាន ASEAN Women’s Championship ឆ្នាំ ២០២៥ នៅប្រទេសវៀតណាម។
ក្រុមទាំងពីរបានធ្លាក់ហើយ បន្ទាប់ពីឆ្លងកាត់ពីរប្រកួត ធ្វើមិនបានល្អដូចគ្នា។ ក្រុមនារីកម្ពុជា បានចាញ់ ក្រុមនារីវៀតណាមដោយលទ្ធផល ០-៧ និងចាញ់ ថៃ ដោយលទ្ធផល ០-៧ ខណៈ ក្រុមនារីឥណ្ឌូណេស៊ី បានចាញ់ថៃ ០-៧ និងចាញ់ វៀតណាម ០-៧។
សម្រាប់ការប្រកួតចុងក្រោយនេះ ទាំងក្រុមនារីកម្ពុជា និង ឥណ្ឌូណេស៊ី ត្រូវការជ័យជម្នះ ឬពិន្ទុដដូចគ្នាដើម្បីវិលត្រឡប់មកផ្ទះវិញ។ ក្រុមទាំងពីរមានកម្រិតគុណភាពមិនសូវលើសខ្វះគ្នាប៉ុន្មានឡើយ។ ជួបគ្នា ៣ លើកកន្លងមក កម្ពុជា មិនធ្លាប់ឈ្នះឥណ្ឌូណេស៊ីឡើយ គឺ ស្មើ១លើក និងចាញ់ ២លើក។
ប្រវត្តិជួបគ្នា ៣ លើក
- ឆ្នាំ ២០១៩៖ កម្ពុជា ០-៤ ឥណ្ឌូណេស៊ី (ជើងនារីនារីអាស៊ាន)
- ឆ្នាំ ២០២៤៖ កម្ពុជា ០-០ ឥណ្ឌូណេស៊ី (ជើងឯកនារីអាស៊ាន)
- ឆ្នាំ ២០២៤៖ កម្ពុជា ១-៣ ឥណ្ឌូណេស៊ី (ជើងនារីអាស៊ាន)
ប្រភព៖ KAMPUCHEATHMEY